សមភាពយេនឌ័រ និងទិវាទិន្នន័យបើកទូលាយឆ្នាំ២០២០

ប្រធានបទ​សម្រាប់​ទិវា​ទិន្នន័យ​បើក​ទូលាយ​ឆ្នាំ​ ២០២០​ “​ការ​អភិវឌ្ឍ​ដោយ​ស្មើភាព​គ្នា​”​ គឺ​ស្រប​តាម​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​សកល​(SDGs)​។​ ដោយ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​សកល​ ទី​៥​ ផ្តោត​លើ​ សមភាព​យេ​ន​ឌ័​រ​ និង​ ដើម្បី​អបអរសាទរ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ដែល​បាន​កើតឡើង​នៅ​ស​ប្តា​ហ៍​ដូច​គ្នា​នឹង​ព្រឹត្តិការណ៍​នេះ​ ដូច្នេះ​ហើយ​ ពេលវេលា​នេះ​គឺ​ពិតជា​សាក​សម​ ដើម្បី​និយាយ​អំពី​តួនាទី​និង​ ការ​ចូលរួម​របស់​ស្ត្រី​នៅ​ក្នុង​ទិន្នន័យ​បើក​ទូលាយ​ នៅ​ថ្ងៃ​កម្មវិធី​ទិន្នន័យ​បើក​ទូលាយ​ឆ្នាំ​ ២០២០​ ។​

​ស្ត្រី​គឺជា​ កម្លាំង​ពលកម្ម​ដ៏​សំខាន់​និង​ចាំបាច់​មួយ​របស់​ប្រទេស​។​ ការ​ចូលរួម​របស់​ស្ត្រី​នៅ​ក្នុង​ទិន្នន័យ​បើក​ទូលាយ​ នឹង​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ ក្នុង​ការ​អភិវឌ្ឍ​ទិន្នន័យ​បើក​ទូលាយ​ ក៏​ដូច​ជា​ការ​លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ​នៅ​ក្នុង​សង្គម​។​ ដោយ​មានការ​គាំទ្រ​ពី​ Open​ Heroines​ ទិវា​ទិន្នន័យ​បើក​ទូលាយ​ឆ្នាំ​នេះ​ ទទួល​បានការ​ចូលរួម​ពី​សំណាក់​ស្ត្រី​យ៉ាងច្រើន​។​ ក្នុង​ចំណោម​អ្នកចូលរួម​ ៦០​ នាក់​ មាន​អ្នកចូលរួម​ចំនួន​ ៣០ ភាគរយ​ជា​ស្ត្រី​។​ ដូច​គ្នា​នេះ​ផង​ដែរ​ អ្នកចូលរួម​ប្រកួតប្រជែង​កម្មវិធី​ប្រកួត​សំ​ណេ​រ​វគ្គ​ផ្តាច់​ព្រ័ត្រ​ ចំនួន​ ៥​ នាក់​ ក្នុង​នោះ​ មាន​បេក្ខភាព​ ៣​ នាក់​ជា​ស្ត្រី​។​ ម្នាក់​ក្នុង​ចំនោម​ពួក​គេ​បាន​បន្ត​ការ​ប្រកួតប្រជែង​ រហូត​ដណ្តើម​បាន​ចំណាត់ថ្នាក់​លេខ​ ៣​ ក្នុង​ការ​កម្មវិធី​ផង​ដែរ​។​ លើស​ពី​នេះ​ទៀត​ នៅ​ក្នុង​វគ្គ​ Hackathon​ (​ដែល​នឹង​ត្រូវ​ពិពណ៌នា​នៅ​ខាងក្រោម​)​ នៅ​ក្នុង​ក្រុម​ទាំង​បី​ ដែល​មាន​សមាជិក​ ៥​ នាក់​ យ៉ាង​ហោច​ណាស់​មាន​ស្ត្រី​ចូលរួម​ យ៉ាងតិច​ពីរ​នាក់​នៅ​ក្នុង​ក្រុម​នីមួយៗ​។​ នោះ​គឺ​ជិត​នឹង​សមាមាត្រ​យេ​ន​ឌ័​រ​ ៥០-៥០​ ។​ ទាំង​អស់នេះ​ គឺជា​ភ័ស្តុតាង​មួយ​ចំនួន​ ដែល​បង្ហាញ​ពី​ការ​លើកទឹកចិត្ត​ ការ​ចូលរួម​ និង​ ចំណាប់អារម្មណ៍​ របស់​ស្ត្រី​ដែល​រឹង​មាំ​ឆ្ពោះទៅ​រក​ការ​ប្រើប្រាស់​ទិន្នន័យ​បើក​ទូលាយ​។​ ដើម្បី​ស្វែង​យល់​បន្ថែម​អំពី​ទិវា​ទិន្នន័យ​បើក​ទូលាយ​ឆ្នាំ​ ២០២០​ សូម​ចុច​ត្រង់នេះ​។​

រូបថតជាក្រុមជាមួយបេក្ខភាពជ័យលាភីការប្រកួតសំណេរ។

​លើស​ពី​នេះ​ទៀត​ បទ​បង្ហាញ​ពិសេស​មួយ​ អំពី​លទ្ធផល​ដ៏​សំខាន់​ ពី​ការ​សិក្សា​ស្រាវជ្រាវ​អំពី​ការ​ចូលរួម​របស់​ស្ត្រី​ ក្នុង​ទិន្នន័យ​បើក​ទូលាយ​នៅ​កម្ពុជា​ ត្រូវ​បាន​បង្ហាញ​ដោយ​ កញ្ញា​ អ៊ួ​ន​ វិមល​ មន្ត្រី​កម្មវិធី​និង​មន្ត្រី​ភាព​ជា​ដៃគូ​នៃ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​។​ គោលបំណង​សំខាន់​នៃ​ការ​ស្រាវជ្រាវ​ គឺ​ដើម្បី​ស្វែង​យល់​ពី​របៀប​ដែល​ស្ត្រី​កម្ពុជា​ យល់​ដឹង​ ទទួល​បាន​និង​ការ​ចូល​ប្រើប្រាស់​ ទិន្នន័យ​បើក​ទូលាយ​ នៅ​ក្នុង​ប្រទេស​។​ការ​សិក្សា​ចង់​កំណត់​អោយ​បាន​នូវ​ អត្តសញ្ញាណ​របស់​បញ្ហា​ប្រឈម​សំខាន់ៗ​ ដែល​ស្ត្រី​បាន​ជួប​ប្រទះ​ នៅ​ពេល​ពួក​គេ​ទទួល​បាន​ព័ត៌មាន​ និង​ ទិន្នន័យ​បើក​ទូលាយ​។​ ការ​សិក្សា​បាន​រក​ឃើញ​ថា​ ស្ត្រី​កម្ពុ​ជាមួយ​ចំនួន​ធំ​ យល់​ថា​អ្វី​ទៅ​ជា​ ទិន្នន័យ​បើក​ទូលាយ​ ប៉ុន្តែ​មាន​តែ​មួយ​ចំនួន​ ប៉ុណ្ណោះ​ដែល​ដឹង​អំពី​និយម​ន័យ​ អត្ថន័យ​នៃ​ពាក្យ​និង​ដែន​កំណត់​របស់​វា​។​​ ​ពី​អ្នកឆ្លើយ​សំណួរ​ ការ​លំបាក​ជា​ច្រើន​ដែល​ស្ត្រី​ត្រូវ​ដោះស្រាយ​ នៅ​ពេល​ពួក​គេ​ព្យាយាម​ចូល​ប្រើ​ទិន្នន័យ​បើក​ទូលាយ​ និង​ ប្រើប្រាស់​បច្ចេកវិទ្យា​ដូច​ជា​ បញ្ហា​សមត្ថភាព​ បំណង​ប្រើ​ទិន្នន័យ​ ការ​ព្រួយបារម្ភ​ និង​ ជម្រើស​តិចតួច​ នៃ​បណ្តាញ​ទិន្នន័យ​ដែល​ទុកចិត្ត​។​ តាម​រយៈ​បទ​បង្ហាញ​របស់​កញ្ញា​ អ៊ួ​ន​ វិមល​ គាត់​បាន​លើក​ឡើង​ពី​គំនិត​ផ្តួចផ្តើម​ផ្សេងៗ​ ពី​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ​គ្នា​ ដែល​មាន​គោលបំណង​លើកកម្ពស់​ ការ​ទទួល​បាន​ និង​ ការ​ប្រើប្រាស់​ទិន្នន័យ​និង​បច្ចេកវិទ្យា​របស់​ស្ត្រី​ដូច​ជា​ ពានរង្វាន់​ស្ត្រី​កម្ពុជា​ក្នុង​បច្ចេកវិទ្យា​ រង្វាន់​ស្ត្រី​វិស្វកម្ម​បច្ចេកវិទ្យា​ព័ត៌មាន​កម្ពុជា​ ពានរង្វាន់​នារី​ច្នៃប្រឌិត​ បច្ចេកវិទ្យា​,​ ទូរស័ព្ទ​ពណ៌​ផ្កាឈូក​,​ គម្រោង​ក្មេង​ស្រី​កូដ​ និង​ គម្រោង​អភិវឌ្ឍន៍​ច្នៃប្រឌិត​ជាដើម​។​

​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​កំពុង​កើត​មាន​ ការ​ស្រាវជ្រាវ​បាន​លើក​ឡើង​នូវ​អនុសាសន៍​សំខាន់ៗ​ រួម​មានការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៃ​អក្ខរកម្ម​ទិន្នន័យ​តាម​រយៈ​ ការ​អប់រំ​គ្រប់​កម្រិត​ ការ​កែ​លំអ​គុណភាព​ទិន្នន័យ​ និង​ បង្កើន​លទ្ធភាព​ទទួល​បាន​ព្រឹត្តិការណ៍​ដែល​ទាក់ទង​នឹង​បច្ចេកវិទ្យា​ ដោយ​គិត​ពី​ឧបសគ្គ​រារាំង​អ្នកចូលរួម​។​

​វគ្គ​ដ៏​រីករាយ​និង​ប្រកបដោយ​ចំណេះដឹង​មួយទៀត​ នៅ​ក្នុង​កម្មវិធី​ទិន្នន័យ​ទូលាយ​ឆ្នាំ​ ២០២០​ គឺ​វគ្គ​ Hackathon​ ។​ វា​គឺជា​ឱកាស​ដ៏​កម្រ​ និង​ ពិសេស​មួយ​សម្រាប់​ទស្សនិកជន​ ក្នុង​ការ​ចូលរួម​នៅ​ក្នុង​ដំណើរការ​បង្កើត​ទិន្នន័យ​។​ ៣​ ក្រុម​ដែល​មាន​សមាជិក​ក្នុង​មួយ​ក្រុម​ ៥​ នាក់​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ចៃដន្យ​ ហើយ​ដូចដែល​បាន​បញ្ជាក់​ខាងលើ​ ក្រុម​នីមួយៗ​មាន​សមាជិក​ស្ត្រី​ យ៉ាងតិច​ ២​ នាក់​ដែល​ជា​ ស្ថិតិ​គួរ​ឱ្យ​ចាប់អារម្មណ៍​សម្រាប់​កម្ម​វី​ធី​ ដែល​ទាក់ទង​នឹង​បច្ចេកវិទ្យា​។​ ក្រោម​ការ​បង្ហាញ​របស់​អ្នក​ណែនាំ​ ពួក​គេ​ត្រូវ​បាន​ចាត់តាំង​ ឱ្យ​ផលិត​រឿង​ទិន្នន័យ​ ដែល​ទាក់ទង​ទៅ​នឹង​ការ​លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ​នៅ​កម្ពុជា​។​ ​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​ឆ្នាំ​ ២០១៨​ ត្រូវ​បាន​ប្រើ​ជា​មូលដ្ឋាន​ទិន្នន័យ​សម្រាប់​កម្ម​វី​ធី​។​ ពួក​គេ​ត្រូវ​បាន​ស្នើ​សុំ​ ឱ្យ​ស្វែងរក​ទិន្នន័យ​ស្ថិតិ​ ដែល​ទាក់ទង​នឹង​យេ​ន​ឌ័​រ​នៅ​ក្នុង​ប្រព័ន្ធ​អប់រំ​របស់​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​ ៥​ឆ្នាំ​ចុង​ក្រោយ​នេះ​។​ បន្ទាប់​ពី​អ្នកចូលរួម​បាន​ធ្វើ​ដំណើរការ​ទិន្នន័យ​រួចរាល់​ហើយ​ ពួក​គេ​នឹង​ត្រូវ​បាន​ស្នើ​សុំ​ឱ្យ​បង្កើត​រឿងរ៉ាវ​ទិន្នន័យ​ដោយ​ប្រើ​ឧបករណ៍​មើលឃើញ​ទិន្នន័យ​ដែល​ដឹកនាំ​ដោយ​អ្នក​ណែនាំ​ក្រុម​របស់​ពួក​គេ​។​ បន្ទាប់​មក​ ដើម្បី​បញ្ចប់​វគ្គ​ Hackathon​ ក្រុម​នីមួយៗ​នឹង​ធ្វើ​បទ​បង្ហាញ​ពី​រឿងរ៉ាវ​របស់​ពួក​គេ​ ដើម្បី​ប្រកួតប្រជែង​រក​សាច់​រឿង​ទិន្នន័យ​ដែល​ល្អ​បំផុត​។​ គោលបំណង​សំខាន់​នៃ​វគ្គ​ Hackathon​ នេះ​គឺ​ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង​អំពី​សក្តានុពល​នៃ​ការ​ប្រើប្រាស់​ទិន្នន័យ​បើក​ទូលាយ​និង​បច្ចេកវិទ្យា​សម្រាប់​ការ​អភិវឌ្ឍ​ស្មើគ្នា​ ដើម្បី​ចាក់​បញ្ចូល​នូវ​ចំណេះដឹង​ដល់​អ្នកចូលរួម​ ផ្នែក​បច្ចេកវិទ្យា​ និង​ ការ​ប្រើប្រាស់​ទិន្នន័យ​បើក​ទូលាយ​ ដើម្បី​ផលិត​រឿង​ដែល​ជំរុញ​ទិន្នន័យ​ឌី​ជី​ថ​ល​ ដើម្បី​លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ​ក្នុង​ប្រទេស​កម្ពុជា​។​

សូម​ទស្សនា​​​វីដេអូ​ខាង​ក្រោម​ ​ដើម្បី​បាន​ជ្រាប​ពី​ទិដ្ឋភាព​ទាំង​ស្រុង​នៃ​​​ទិវា​ទិន្នន័យ​បើក​ទូលាយ​ ២០២០​៖​​​