របាយការណ៍អង្កេតទិន្នន័យបើកចំហ
ជាផ្នែកមួយនៃគម្រោង ការច្នៃប្រឌិតថ្មីសម្រាប់គណនេយ្យភាពសង្គមនៅក្នុងប្រទេសកម្ពុជា (ISAC) អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) មានសេចក្តីរីករាយក្នុងការចែករំលែកនៅរបាយការណ៍អង្កេតទិន្នន័យបើកចំហ ដែលធ្វើឡើងដោយ អុីនធើញូវ។
នៅឆ្នាំ២០១៩ អ៊ីនធើញូវបានប្រគល់តួនាទីដល់ លោក វ៉ាមឿន និមល និង កញ្ញា ជូលៀ ហ្គាសៀ ពុជ ដើម្បីពិនិត្យមើលឡើងវិញនូវធនធានដែលមានស្រាប់ និងធ្វើបទសម្ភាសន៍ជាមួយអ្នកប្រើប្រាស់ទិន្នន័យ។ ពួកគាត់បានពិនិត្យឡើងវិញនូវវេបសាយចែករំលែកទិន្នន័យជាង ១០០ នៅក្នុងប្រទេសកម្ពុជា។ ពួកគាត់ក៏បានធ្វើបទសម្ភាសន៍ជាង ១០០ ជាមួយនឹងអ្នកប្រើប្រាស់ទិន្នន័យពីវិស័យផ្សេងៗគ្នាជាច្រើនដូចជា៖ ការសិក្សាស្រាវជ្រាវ សង្គមស៊ីវិល និងព័ត៌មានវិទ្យា។
របាយការណ៍បានបញ្ជាក់ថា មានតម្រូវការខ្ពស់សម្រាប់ការប្រើប្រាស់ទិន្នន័យបើកទូលាយនៅកម្ពុជា ប៉ុន្តែអ្នកផលិតទិន្នន័យមួយចំនួនតូចបានជួបប្រទះនឹងបញ្ហាប្រឈមខ្លាំង។ កម្រិតអក្ខរកម្មទិន្នន័យទាប (ក្នុងចំណោមអ្នកប្រើប្រាស់ និងអ្នកផលិតដូចគ្នា) និងកង្វះការយល់ដឹងអំពីអ្វីដែលត្រូវការចាំបាច់ (តាមលក្ខណៈស្ថាប័ន និងបច្ចេកទេស) សម្រាប់ប្រព័ន្ធអេកូឡូស៊ីទិន្នន័យក្នុងស្រុកដ៏រឹងមាំ និងមានមុខងារបានបណ្តាលឱ្យមានបញ្ហាប្រឈមមួយចំនួនសម្រាប់ “ប្រព័ន្ធអេកូឡូស៊ីទិន្នន័យបើកទូលាយ” ដែលមានសុខភាពល្អ។ ការស្ទង់មតិនេះក៏បានកត់សំគាល់ផងដែរថា គម្រោងថ្មីៗមានសក្តានុពលក្នុងការជំរុញការបើកទូលាយទិន្នន័យ ហើយរដ្ឋាភិបាលកម្ពុជាកំពុងចាប់ផ្តើមបណ្តើរៗ ដើម្បីពង្រឹងការរាយការណ៍ និងហេដ្ឋារចនាសម្ព័ន្ធទិន្នន័យ។
បន្ថែមពីការសម្ពោធរបាយការណ៍អង្កេតទិន្នន័យបើកចំហនៅក្នុងសិក្ខាសាលាស្តីពី អក្ខរកម្មទិន្នន័យនៅក្រោមគម្រោង ISAC នាថ្ងៃទី២៣ ខែកុម្ភៈ និងមានការដាក់ឱ្យប្រើប្រាស់ជាសាធារណៈបន្ថែមទៀតនៅក្នុងទិវាទិន្នន័យបើកទូលាយនាថ្ងៃទី០៦ ខែមីនា។
លោកអ្នកអាចទាញយក៖