តើអ្នកចង់មានន័យបែបនេះឬ?
សំអាត

1486 Announcementsរកឃើញសម្រាប់ "seo on site���telegram���@dremf���TUTU"

សេចក្ដីប្រកាសព័ត៌មាន សិក្ខាសាលាស្តីអំពីលទ្ធផលនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសម្រាប់កិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក

នៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២២ វិទ្យាស្ថានចក្ខុវិស័យអាស៊ីបានបង្ហោះសេចក្តីប្រកាសមួយស្តីពីសិក្ខាសាលាស្តីពីលទ្ធផលនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសម្រាប់កិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនៅលើគេហទំព័រ Facebook ផ្លូវការរបស់ពួកគេ។ សេចក្តីប្រកាសបានបញ្ជាក់ថា សិក្ខាសាលានេះនឹងផ្តោតលើប្រធានបទពិភាក្សាចំនួនពីរគឺ សន្តិសុខ និងការការពារ និងការតភ្ជាប់ និងឌីជីថល។ ...

វិទ្យាស្ថានចក្ខុវិស័យអាស៊ី

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មានស្តីពីការកែសម្រួលលក្ខខណ្ឌធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរបរទេសដែលមិនទាន់បានចាក់វ៉ាក់

នៅថ្ងៃទី២១ ខែមេសា ឆ្នាំ ២០២២ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពីការកែសម្រួលលក្ខខណ្ឌធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរបរទេសដែលមិនទាន់បានចាក់វ៉ាក់​ នៅលើបណ្តាញសង្គមផ្លូវការរបស់ខ្លួន។ សេចក្តីប្រកាសនេះបានលើកឡើងថា សម្រាប់អ្នកដំណើរបរទេសដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចូលមកកម្ពុជាតម្រូវអោយធ្វើចត្តាឡីស័កត្រឹមតែ ៧ថ្ងៃ ប៉ុណ្ណោះ ដែលកែសម្រួលពីការធ្វើចត្តាឡីស័ក១៤​ ថ្ងៃ។ ...

ក្រសួងសុខាភិបាល

ទាញយក៖ pdf

ឱកាស​ទទួលបាន​ការ​​​បណ្ដុះបណ្ដាល​អក្ខរកម្ម​ទិន្នន័យសម្រាប់​អ្នក​សារព័ត៌មាន

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ មាន​កិត្តិយស​ក្នុង​ការ​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​អក្ខរកម្ម​ទិន្នន័យ​អំពី​គណនេយ្យ​ភាព​សង្គម​ ចំនួន​ ៤​ថ្ងៃ​ នៅ​ថ្ងៃ​ទី​ ២៣-២៤​ និង​ថ្ងៃ​ទី​៣០-៣១​ ខែឧសភា ឆ្នាំ​២០២៣​។​ វគ្គ​បណ្ដុះបណ្ដាល​នេះ​ធ្វើ​ឡើង​ដោយ​ឥត​គិតថ្លៃ ...

​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ស្រាវជ្រាវ​រក​ប្រភព​នៃ​ការ​ចម្លង​វីរុស​កូ​វី​ដ​-១៩​ ពាក់ព័ន្ធ​នឹង​"​ព្រឹត្តិការណ៍​សហគមន៍​ ២៨​ វិច្ឆិកា​"

​នៅ​ថ្ងៃ​ទី​០៣​ ខែធ្នូ​ ឆ្នាំ​២០២០​ ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ជូន​ដល់​សាធារណជន​បានអោយ​ដឹង​ថា​ យោង​តាម​ព័ត៌មាន​ដែល​ទទួល​បាន​ត្រឹម​ម៉ោង​ ១១:៤៥​ នាទី​យប់​ថ្ងៃ​ទី​០២​ ខែធ្នូ​ ឆ្នាំ​២០២០​ និង​ការ​សិក្សា​ផ្នែក​មន្ទីរពិសោធន៍​តាម​បែប​វិទ្យាសាស្ត្រ​របស់ ...

ក្រសួងសុខាភិបាល

ទាញយក៖ pdf

​សេចក្ដីជូនដំណឹង​ស្តី​ពី​ការ​ផ្អាក​ដំណើរការ​នៅ​តាម​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​ទាំងអស់​ និង​វិជ្ជាជីវៈ​ ជា​បណ្តោះអាសន្ន​នៅ​ទូ​ទាំង​ប្រទេស​

​នៅ​ថ្ងៃ​ទី​ ២០​ ខែមីនា​ឆ្នាំ​ ២០២១​ ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ផ្អាក​ដំណើរការ​នៅ​តាម​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​ទាំងអស់​ និង​វិជ្ជាជីវៈ​ ជា​បណ្តោះអាសន្ន​នៅ​ទូ​ទាំង​ប្រទេស​។​ ការ​ផ្អាក​នេះ​គឺ​ដើម្បី​ឆ្លើយ​តប​ទៅ ...

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ

ទាញយក៖ pdf

សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ចូល​ជា​ធរមាន​នៃ​អនុក្រឹត្យ​ស្តី​ពី​លក្ខខណ្ឌ​ និង​នីតិវិធី​អំពី​ការ​រួម​បញ្ចូល​គ្នា​នៃ​ធុរកិច្ច

នៅ​ថ្ងៃ​ទី​៤​ ខែសីហា​ ឆ្នាំ​២០២៣​ ក្រសួងពាណិជ្ជកម្ម​ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ចូល​ជា​ធរមាន​នៃ​អនុក្រឹត្យ​ស្តី​ពី​លក្ខខណ្ឌ​ និង​នីតិវិធី​អំពី​ការ​រួម​បញ្ចូល​គ្នា​នៃ​ធុរកិច្ច​។​អនុក្រឹត្យ​ស្តី​ពី​លក្ខខណ្ឌ​ និង​នីតិវិធី​អំពី​ការ​រួម​បញ្ចូល​គ្នា​នៃ​ធុរកិច្ច ...

ក្រសួងពាណិជ្ជកម្ម

ទាញយក៖ pdf

សេចក្ដី​ប្រកាស​ព័ត៌មាន​ លេខ​ ០៦០​ ៖​ ថ្ងៃ​ទី​១៥​ នៃ​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះ​ឆ្នោត​

នៅ​ថ្ងៃ​ទី​១៤​ ខែឧសភា​ ឆ្នាំ​២០១៨​ ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះ​ឆ្នោត​ និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​ សម្រាប់​ការ​បោះ​ឆ្នោតជាតិ​ឆ្នាំ​ ២០១៨​។​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​ប្រកាស​ថា​ មាន​គណបក្ស​នយោបាយ​សរុប​ចំនួន ...

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន អំពីការ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​របស់រដ្ឋមន្ត្រី​ការ​បរទេស​នៃ​សាធារណរដ្ឋ​ឥណ្ឌា​ មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា

នៅ​ថ្ងៃ​ទី​ ២៤​ ខែសីហា​ ឆ្នាំ​២០១៨​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ ស្ដី​ពី​ការ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​របស់​ លោក​ជំទាវ​ ស៊ុ​ស​ម៉ា​ ស្វា​រ៉ា​ច​ រដ្ឋមន្ត្រី​ការ​បរទេស​នៃ​សាធារណរដ្ឋ​ឥណ្ឌា​ មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា​ ពី​ថ្ងៃ​ទី ...

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​

ទាញយក៖ pdf

សេចក្ដីជូនដំណឹង​ស្តី​ពី​ ការ​ផ្តល់​សេវា​ជិះ​រថយន្តក្រុង​ និង​កាណូត​ ដោយ​ឥត​គិតថ្លៃ​ ជូន​ប្រជាពលរដ្ឋ​ រយៈពេល​៧​ថ្ងៃ​ សម្រាប់​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​

​នៅ​ថ្ងៃ​ទី​០៥​ ខែមេសា​ ឆ្នាំ​២០១៩​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​ចេញផ្សាយ​សេចក្ដីជូនដំណឹង​ដល់​សាធារណជន​ទាំងអស់​ឱ្យ​បាន​ជ្រាប​ពី​ការ​បម្រើសេវា​រថយន្តក្រុង​ និង​កាណូត​ដឹក​អ្នកដំណើរ​ ដោយ​ឥត​គិតថ្លៃ​ នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ​។​ ចាប់ពី​ថ្ងៃ​ទី​ ១២​ រហូត ...

រដ្ឋបាល​រាជធានី​ភ្នំពេញ

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ ការ​ចាប់ផ្តើម​ការ​ស៊ើបអង្កេត​ដក​អ្វី​គ្រប់យ៉ាង​លើកលែងតែ​អាវុធ​របស់​គណៈកម្មការ​​អឺរ៉ុបធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ការ​ផ្លាស់​ប្តូរ​សេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា​

​នៅ​ថ្ងៃ​ទី​១១​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ ដើម្បី​សម្តែង​ការ​សោកស្តាយ​ ចំពោះ​ការ​សម្រេចចិត្ត​របស់​គណៈកម្មការ​​អឺរ៉ុប​ ដើម្បី​ចាប់ផ្តើម​ការ​ស៊ើបអង្កេត​ជា​ផ្លូវការ​ ទៅ​លើ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ដែល​បាន ...

សភា​ពា​ណិជ្ជ​កម្ម​អឺ​រ៉ុប

ទាញយក៖ pdf

​សេចក្ដី​ប្រកាស​ព័ត៌មានស្ដី​ពី​ការ​ធ្វើ​អាទិ​ភាវូបនីយកម្ម​ ក្នុង​ការ​ជួសជុល​ និង​សាងសង់​ផ្លូវថ្នល់​ ប្រព័ន្ធ​រំដោះ​ទឹកភ្លៀង​ និង​ប្រព័ន្ធ​ទឹក​កង្វក់​ ក្នុង​ខេត្ត​ព្រះ​សីហ​នុ​

នៅ​ថ្ងៃ​ទី​០៤​ ខែកញ្ញា​ ឆ្នាំ​២០១៩​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ ស្ដី​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​ រវាង​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ (​គ​.​ស​.​ហ​)​ និង​គ្រប់​ក្រសួង​ពាក់ព័ន្ធ​។​ ជា​លទ្ធផល​ អង្គប្រជុំ​ បាន​ឯកភាព ...

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ទាញយក៖ pdf

ក្រសួងរ៉ែនិងថាមពលស្វាគមន៍ការចូលរួមរបស់ប្រជាពលរដ្ឋ អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍនានាលើវិស័យរ៉ែនិងថាមពល

កាលពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០១៦ ក្រសួងរ៉ែនិងថាមពលបានចេញផ្សាយសេចក្តីប្រកាសព័ត៌មានមួយ ដោយសំដែងការស្វាគមន៍ចំពោះការចូលរួមរបស់ប្រជាពលរដ្ឋ អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍនានាលើវិស័យរ៉ែនិងថាមពល ដោយផ្តោតសំខាន់លើការចូលរួមថែរក្សា និងអភិវឌ្ឍធនធានធម្មជាតិប្រកបដោយចីរភាព។   ...

ក្រសួងរ៉ែនិងថាមពល

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មានស្តីពីការចុះហត្ថលេខាលេីកិច្ចព្រមព្រៀងសម្រាប់ការអភិវឌ្ឍប្រេងនៅប្លុក A រវាងរាជរដ្ឋាភិបាលកម្ពុជា​ និងក្រុមហ៊ុនKrisEnergy

​នៅ​ថ្ងៃ​ទី​២៣​ ខែសីហា​ ឆ្នាំ​២០១៧​ មានការ​រៀបចំ​ពិធី​ចុះហត្ថលេខា​ លើ​កិច្ចព្រមព្រៀង​សម្រាប់​ការ​អភិវឌ្ឍ​ប្រេង​នៅ​ប្លុក​ A​ រវាង​រដ្ឋាភិបាល​កម្ពុជា​ដែល​តំណាង​ដោយ​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ អូន​ ព័ន្ធ​មុនី​រ័​ត្ន​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ និង​ឯកឧត្តម​ ស៊ុ ...

ក្រសួង​រ៉ែ​ និង​ថាមពល

ទាញយក៖ pdf

​សេចក្តីជូនដំណឹង​ស្តី​ពី​ ការ​កែសម្រួល​ថ្លៃ​លក់​ទឹក​ស្អាត​ដែល​ផលិត​ និង​ផ្គត់ផ្គង់​ដោយ​រដ្ឋាករទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ

​នៅ​ថ្ងៃ​ទី​២៨​ ខែសីហា​ ឆ្នាំ​២០១៧​ ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ ការ​កែសម្រួល​ថ្លៃ​លក់​ទឹក​ស្អាត​ដែល​ផលិត​ និង​ផ្គត់ផ្គង់​ដោយ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ លេខ​ ១៤៩​ MIH/២០១៧​ ចុះ​ថ្ងៃ​ទី​១៥​ ខែឧសភា​ ឆ្នាំ​២០១៧​ ដោយ​បាន​បន្ថែម​កំរិត ...

ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មានស្តីពី ​លទ្ធផលនៃជំនួបរវាងរដ្ឋមន្ត្រីក្រសួង​ការងារ​កម្ពុជា និង​រដ្ឋមន្ត្រីក្រសួង​ការងារ​ថៃ ដើម្បី​ស្វែងរក​ដំណោះស្រាយ​​ជូន​ពលករ​កម្ពុជា

នៅ​ថ្ងៃ​ទី​០៧​ ខែកក្កដា​ ឆ្នាំ​២០១៧​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ លទ្ធផល​នៃ​ជំនួប​រវាង​ ឯកឧត្តម​ អ៊ិ​ត​ សំ​ហេង​ រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ និង​ជា​គណៈកម្មការ​ផ្តល់​ភាព​ស្របច្បាប់​ដល់​ពលករ​កម្ពុជា​ដែល​កំពុង​ស្នាក់​នៅ​ និង​ធ្វើការ ...

រាជរដ្ឋាភិបាលកម្ពុជា

ទាញយក៖ pdf

សេចក្តី​ថ្លែង​ការណ៍​របស់​ លោក​ សុរិយា​​ ស៊ូ​ប៊ែ​ឌី​ អ្នក​រាយ​ការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ស្តី​ពី​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​​កម្ពុជា

លោក សាស្ត្រាចារ្យ សុរិយា ប្រាសាទ ស៊ូ​ប៊ែ​ឌី នឹង​បញ្ចប់​បេសកម្ម​ស្វែងរក​ការ​ពិត​អំពី​បញ្ហា​សិទ្ធិមនុស្ស​លើក​ទី​១១ មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ជា​បេសកម្ម​លើក​ទី​​ពីរ ចាប់តាំងពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​ខែ កក្ត​ដា ឆ្នាំ ២០១៣​។ លោក សាស្ត្រាចារ្យ ប្រាសាទ ស៊ូ​ប៊ែ​ឌី ស្នើរ​ឲ្យមាន​ការបញ្ជាក់​អំពី​ការរ​ក​ឃើញ​ដំបូង និង​ការគិត​អំពី​បញ្ហា​សិទ្ធិមនុស្ស​នៅក្នុង ...

ការិយាល័យ​ឧត្តម​ស្នង​ការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា

ទាញយក៖ pdf

ប្រកាសស្តីពី «ការកំណត់មុខរបរ និងការងារដែលត្រូវហាមឃាត់ចំពោះជនបរទេស»

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៨ ខែសីហា ចេញសេចក្តីប្រកាសដើម្បីកំណត់មុខរបរ និងការងារដែលត្រូវហាមឃាត់ចំពោះជនបរទេស។ យោងតាមប្រកាសលេខ ៣៦០/១៩ ចុះថ្ងៃទី២៨ ខែសីហា ឆ្នា២០១៩ ក្រសួងការងារ កំណត់នូវប្រភេទមុខរបរស្វ័យនិយោជន៍ ដែលត្រូវបានហាមឃាត់ចំពោះ ជនបរទេសក្នុងការប្រកបមុខរបរ និងធ្វើការនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ​ដើម្បី​ទៅ​​ចូល​ទៅ​កាន់​​ឯកសារ​ប្រកាស​ សូម​ចុច​នៅ​ទី​នេះ​។​​ ...

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ

សារាចរ​ណែនាំស្តីពី «ការ​ត្រៀម​វិធានការ​ទប់ទល់​នឹង​គ្រោះ​ទឹកជំនន់​»

​នៅ​ថ្ងៃ​ទី​០៤​ ខែកញ្ញា​ ឆ្នាំ​២០១៩​ រាជរដ្ឋាភិបាលកម្ពុជាបានចេញសារាចរណែនាំមួយ ដើម្បីធ្វើការ​ណែនាំ​ដល់​ក្រសួង​ ស្ថាប័ន​ពាក់ព័ន្ធ​ និង​អាជ្ញាធរ​ដែនដី​ទាំងអស់​ ត្រូវ​ចាត់វិធានការ​ចាំបាច់​នានា​ ត្រៀម​ទប់ទល់​នឹង​គ្រោះ​ទឹកជំនន់ ដែលទទួលឥទ្ធិពលពីព្យុះឈ្មោះ កាហ្ស៊ីគី​ និងកាត់​បន្ថយ​ឱ្យ​បានជា​អតិបរមា​នូវ​ការ​លំបាក​ និង​ការ​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ​ និង​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​។ ...

រាជរដ្ឋាភិបាលកម្ពុជា

សេចក្តីជូនដំណឹង​ស្តី​ពី​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​តាម​ស្ថានីយ​

​នៅ​ថ្ងៃ​ទី​ ០១​ ខែកញ្ញា​ ឆ្នាំ​២០២១​ ក្រសួងពាណិជ្ជកម្ម​ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​តាម​ស្ថានីយ​។​​ដើម្បី​សម្រួល​ដល់​ជីវភាព​របស់​ប្រជាជន​ និង​ដោយ​មានការ​ចូលរួម​ចំណែក​ពី​ក្រុមហ៊ុន​ចែកចាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ រាជរដ្ឋាភិបាល​បាន​បញ្ចុះតម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ ...

ក្រសួងពាណិជ្ជកម្ម

ទាញយក៖ pdf

សេចក្តីណែនាំក្រើនរំលឺកស្តីពីបន្តការកាពារការចម្លងវីរុសកូវីដ-១៩ ជាពិសេសអូមីក្រុង (Omicron)

នៅថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០២២ ក្រសួងសុខាភិបាលបានចេញសេចក្តីណែនាំក្រើនរំលឺកស្តីពីបន្តការកាពារការចម្លងវីរុសកូវីដ-១៩ ជាពិសេសអូមីក្រុង (Omicron)​ នៅលើបណ្តាញសង្គមផ្លួវការរបស់ខ្លួន។សេចក្តីណែនាំត្រូវបានដាក់ចេញបន្ទាប់ពីចំនួននាក់វិជ្ជមានមេរោគកូវីដ-១៩ អូមីក្រុងក្នុងមួយថ្ងៃៗ មានការកើនឡើងគួរអោយព្រួយបារម្ភ។ រាជរដ្ឋាភិបាលកម្ពុជា បានជំរុញឱ្យសាធារណជនអនុវត្តឱ្យបានហ្មត់ចត់នូវវិធានការ ៣ កុំ និង ៣ ការពារ និងអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ពន្លឿនដំណើរការចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា។  ...

ក្រសួងសុខាភិបាល

ទាញយក៖ pdf

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

hCPZk
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!