សេចក្តីប្រកាសព័ត៌មានស្តីពីការចុះហត្ថលេខាលេីកិច្ចព្រមព្រៀងសម្រាប់ការអភិវឌ្ឍប្រេងនៅប្លុក A រវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនKrisEnergy
នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ មានការរៀបចំពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងសម្រាប់ការអភិវឌ្ឍប្រេងនៅប្លុក A រវាងរដ្ឋាភិបាលកម្ពុជាដែលតំណាងដោយឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ជាមួយក្រុមហ៊ុន KrisEnergy តំណាងដោយលោក Kelvin Tang នាយកប្រតិបត្តិ ក្រុមហ៊ុន KrisEnergy Group និងជាប្រធានក្រុមហ៊ុន KrisEnergy (Cambodia) លើកញ្ចប់ឯកសារកិច្ចព្រមព្រៀងប្រេងកាតប្លុក A ដូចខាងក្រោម៖
១- កិច្ចព្រមព្រៀងវិសោធនកម្ម និងការចែងឡើងវិញ នៃកិច្ចព្រមព្រៀងប្រេងកាតប្លុក A ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០០២
២- កិច្ចព្រមព្រៀងប្រេងកាតប្លុក A ក្រោយធ្វើវិសោធនកម្មរួច និងការចែងឡើងវិញ
៣- កិច្ចព្រមព្រៀងប្រគល់ផ្ទៃក្រឡាសងវិញ
៤- វិសោធនកម្មកិច្ចព្រមព្រៀងប្រតិបត្តិការរួមគ្នា
៥- កិច្ចសន្យាប្រគល់សិទ្ធិ និងទទួលយកកាតព្វកិច្ច
៦- លិខិតអនុញ្ញាតផលិតកម្មលើកទី១
ក្រសួងរ៉ែ និងថាមពល