សេចក្តីប្រកាសព័ត៌មានស្តីពីស្រាវជ្រាវរកប្រភពនៃការចម្លងវីរុសកូវីដ-១៩ ពាក់ព័ន្ធនឹង”ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា”
នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹងមួយជូនដល់សាធារណជនបានអោយដឹងថា យោងតាមព័ត៌មានដែលទទួលបានត្រឹមម៉ោង ១១:៤៥ នាទីយប់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ និងការសិក្សាផ្នែកមន្ទីរពិសោធន៍តាមបែបវិទ្យាសាស្ត្ររបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា លើប្រភេទវីរុសកូវីដ-១៩ ដែលអាចម្លងមកកម្ពុជា សម្រាប់ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា អាចជាទាញការសន្និដ្ឋានជាបឋមដូចខាងក្រោម៖
- ប្រភពមេរោគដែលពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា អាចជាក្រុមវីរុស Clad 19B ដែលអាចមកពីតំបន់អាស៊ី អាហ្រិក និងអូស្ត្រាលី ហើយចរាចរចូលមកកម្ពុជាក្នុងអំឡុងពេលពីខែតុលា ឆ្នាំ២០២០។
- លទ្ធផលនៃការសិក្សាវត្ថុសំណាកអ្នកជំងឺនៅព្រឹត្តិការណ៍ ០៣ វិច្ឆិកា មិនមានការទាក់ទងនឹងព្រឹត្តិការណ៍ថ្ងៃទី ២៨ ខែវិច្ឆិកា នោះទេ។
ក្រសួងក៏សូមអំពាវនាវសាធារណជនរក្សាភាពហ្នឹងនរចូលរួមអនុវត្តវិធានការការពារខ្លួនអោយបានត្រឹមត្រូវ កុំចេញក្រៅ និងមិនត្រូវមានការជួបជុំគ្នាច្រើនកុះករនោះឡើយ។
ក្រសួងសុខាភិបាល