តើអ្នកចង់មានន័យបែបនេះឬ?
សំអាត

142 Announcementsរកឃើញសម្រាប់ " ȯ ram978.top ٴ̾߱⸱ӻƮõ׾ȳ ߸5 ϸ ¶νԻƮ ٴ̾߱ȯ ٴ̾߱ α׷ ߸Ī"

សេចក្តីប្រកាស៖ កម្មវិធីបណ្តុះបណ្តាលស្តីពី អក្ខរកម្មទិន្នន័យ

អង្គការទិន្នន័យអំពីការអភិវឌ្ឍ ហៅកាត់ថា អូ​ឌី​ស៊ី​ មាន​សេចក្តី​សោមនស្ស​រីករាយ​ក្នុង​ការ​ប្រកាស​អំពី​ កម្មវិធី​បណ្តុះបណ្តាល​ស្តី​ពី​ “​អក្ខរកម្ម​ទិន្នន័យ​”​ ដែល​រួម​មាន​វគ្គ​បណ្តុះបណ្តាល​សរុប​ចំនួន​បី​ និង​សិក្ខាសាលា​បញ្ចប់​វគ្គ​មួយ​។​ វគ្គ​បណ្តុះបណ្តាល​នីមួយៗ​ មាន​ចំនួន​ប្រាំ​ថ្ងៃ​ ដែល​នឹង​ផ្តល់​ឲ្យ​សិក្ខាកាម ...

អង្គការទិន្នន័យអំពីការអភិវឌ្ឍ

ទាញយក៖ pdf

លទ្ធផល​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​នៃ​បណ្តា​មិត្ត​មេគង្គ​

​នៅ​ថ្ងៃ​ទី​ ០៦​ ខែសីហា​ ឆ្នាំ​២០២១​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​នៃ​បណ្តា​មិត្ត​មេគង្គ​នៅ​ថ្ងៃ​ទី​០៥​ ខែសីហា​ ឆ្នាំ​២០២១​ តាម​ប្រព័ន្ធ​វី​ដេ​អូ​៕ នៅ​ថ្ងៃ​ទី​០៥​ ខែសីហា​ ឆ្នាំ ...

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ

ទាញយក៖ pdf

ឯកឧត្ដម​ ឧបនាយករដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ និង​ឯកឧត្ដម​ មិ​កា​មិ​ ម៉ាសា​ហ៊ី​រ៉ូ​ នឹង​ចុះហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ​ និង​ឯកសារ​ពាក់ព័ន្ធ​ស្ដី​ពី​ការ​ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ជប៉ុន​

​នៅ​ថ្ងៃ​ទី​ ១១​ ខែមិថុនា​ ឆ្នាំ​២០២២​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ ស្តី​ពី​ឯកឧត្ដម​ ឧបនាយករដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ និង​ឯកឧត្ដម​ មិ​កា​មិ​ ម៉ាសា​ហ៊ី​រ៉ូ​ នឹង​ចុះហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ​ និង​ឯកសារ​ពាក់ព័ន្ធ​ស្ដី​ពី​ការ​ផ្ដល់​ហិរញ្ញប្បទាន ...

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​

ទាញយក៖ pdf

ការពង្វាងចរាចរណ៍ជាបណ្តោះអាសន្នដោយសារស្ថានភាពទឹកជំនន់

ថ្ងៃ​ទី​ ១៩​ ខែ​ តុលា​ ឆ្នាំ​ ២០១៦​ សាលា​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ដល់​សាធារណជន​ ដើម្បី​ធានា​ដល់​សុវត្ថិភាព​ធ្វើ​ដំណើរ​ ដោយសារ​តែ​ស្ថានភាព​ទឹកជំនន់​ពី​ខេត្តកំពង់ស្ពឺ​ ដែល​នាំ​ឱ្យ​ទឹក​ក្នុង​ស្ទឹង​ព្រែ​ត្នោត​បាន​ឡើង​ហួស​កំពស់​ប្រកាស​អាសន្ន​ ដែល​បណ្តាល​ឱ្យ ...

សាលារាជធានីភ្នំពេញ

ទាញយក៖ pdf

លទ្ធផល​នៃ​ការ​វាយតម្លៃ​លើ​ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច​ចំនួន​១៦​ នៅ​ខេត្ត​ចំនួន​បី​

ក្រសួងបរិស្ថាន ​ ជូនដំណឹង​ពី​លទ្ធផល​នៃ​ការ​វាយតម្លៃ​ទៅ​លើ​ក្រុមហ៊ុន​សម្ប​ទាន​ដី​សេដ្ឋកិច្ច ​ចំនួន​ ១៦​ ដែល​មាន​សិទ្ធិលើផ្ទៃដី​វិនិយោគចំនួន​ ៩៦,០៩៨​ ហិច​តា​ នៅ​ខេត្តមណ្ឌលគិរី​ (​ចំនួន​ ៥​ក្រុមហ៊ុន​)​ ខេត្តរតនគិរី​ (​ចំនួន​៤​ក្រុមហ៊ុន​)​ និង​ខេត្ត​កំពង់​ស្ពី​ (​ចំនួន​៧​ក្រុមហ៊ុន​) ...

ក្រសួងបរិស្ថាន

ទាញយក៖ pdf

ការ​ប្រជុំ​បកប្រែ​ប្រព័ន្ធ​ប្រតិបត្តិការ​ Fedora​ ជា​ខេមរភាសា​លើក​ទី​៣

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ និង​គម្រោង​ Fedora​ ក្នុង​ប្រទេស​កម្ពុជា​ នឹង​រៀបចំ​ការ​ប្រជុំ​បកប្រែ​ប្រព័ន្ធ​ប្រតិបត្តិការ​ Fedora​ ជា​ខេមរភាសា​លើក​ទី​៣​។​ Fedora​ ជា​ប្រព័ន្ធ​ប្រតិបត្តិការ​ឥត​គិតថ្លៃ​មួយ​ ដែល​ផ្អែក​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​លី​នុ​ច​ (Linux)​ និង​ស្ថិត​នៅ​ក្នុង ...

អង្គ​ការ​ទិន្ន​ន័យ​អំ​ពី​ការ​អភិវឌ្ឍ​

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍​របស់​ប្រធាន​អាស៊ាន​ស្តី​ពី​ កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ នា​ថ្ងៃ​ទី​២៧​ ខែតុលា​ ឆ្នាំ​២០២២​ នៅ​លេខាធិការដ្ឋាន​អាស៊ាន​ ទីក្រុង​ហ្សា​ការ​តា​

នៅ​ថ្ងៃ​ទី​២៧​ ខែតុលា​ ឆ្នាំ​២០២២​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តីថ្លែងការណ៍​របស់​ប្រធាន​អាស៊ាន​ស្តី​ពី​ កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ នា​ថ្ងៃ​ទី​២៧​ ខែតុលា​ ឆ្នាំ​២០២២​ នៅ​លេខាធិការដ្ឋាន​អាស៊ាន​ ទីក្រុង​ហ្សា​ការ​តា​។​​កិច្ចប្រជុំ​បាន​ផ្លាស់​ប្តូរ ...

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​ ករណី​ស្លាប់​ជនជាតិ​ខ្មែរ​ចំនួន​ ៥​នាក់​ ដោយសារ​ជំងឺ​កូ​វី​ដ​-១៩

​នៅ​ថ្ងៃ​ទី​ ២៦​ ខែមេសា​ ឆ្នាំ​២០២១​ ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​ ករណី​ស្លាប់​ជនជាតិ​ខ្មែរ​ចំនួន​ ៥​ នាក់​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩​។​ គួរ​បញ្ជាក់​ផង​ដែរ​ថា​ ករណី​ជនជាតិ​ខ្មែរ​ដែល​បាន​ស្លាប់​ទាំង​៥​នាក់​នេះ ...

ក្រសួងសុខាភិបាល​

ទាញយក៖ pdf

​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ បណ្តាញ​សុខភាព​ និង​សុវត្ថិភាព​ការងារ​អាស៊ាន​ (ASEAN-OSHNET)

​នៅ​ថ្ងៃ​ទី​២៦​ ខែមីនា​ ឆ្នាំ​២០១៨​ ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​អំពី​ការ​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​នូវ​កម្មវិធី​ចំនួន​៣​ ស្តី​ពី​ ​បណ្តាញ​សុខភាព​ និង​សុវត្ថិភាព​ការងារ​អាស៊ាន​ (ASEAN-OSHNET)​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ច័ន្ទ ...

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ទាញយក៖ pdf

លិខិត​ឯកឧត្តម​ ឈាង​ វុន​ ឆ្លើយ​តប​នឹង​លិខិត​របស់​ គ​សក​

ឯកឧត្តម ​ ឈាង​ វុន​ ប្រធាន​គណៈកម្មការ​ទី​៥​នៃ​រដ្ឋសភា​ បញ្ជាក់​ជា​ថ្មី​ម្តងទៀត​ថា​ ជា​ទម្លាប់​ បន្ទាប់​ពី​បាន​ទទួល​សេចក្តីព្រាងច្បាប់​ផ្សេងៗ​ពី​រាជរដ្ឋាភិបាល​ និង​ក្រោយ​ពី​បាន​ទទួល​អាណត្តិ​ពី​គណៈកម្មា​ធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​ ឲ្យ​ពិនិត្យ​ និង​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ គណៈកម្មការ​ជំនាញ​តែងតែ ...

រដ្ឋសភា

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

នៅថ្ងៃទី ០៩​ ខែមិថុនា ឆ្នាំ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចេញនូវសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅលើបណ្តាញសង្គមផ្លូវការរបស់ខ្លួន។កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យ និងសម្រេចលើបណ្តឹង/សំណុំរៀងដែលប្តឹងតវ៉ា និង ប្ដឹងជំទាស់ទៅនឹងសេចក្តីសម្រេចរបស់ គណៈកម្មការរៀបចំការបោះឆ្នោត រាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ ពាក់ព័ន្ធទៅនឹងសកម្មភាពឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ ...

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ យន្តការ​នៃ​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ

​នៅ​ថ្ងៃ​ទី​០២​ ខែឧសភា​ ឆ្នាំ​២០១៩​ ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ យន្តការ​នៃ​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ រួម​មាន​(១)​គណៈកម្មការ​សុរិយោដី​ថ្នាក់​ជាតិ​-​ថ្នាក់​ខេត្ត​ (២)​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី ...

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ទាញយក៖ pdf

តំបន់ការពារធម្មជាតិចំនួន៣ ថ្មីបន្ថែមទៀត ត្រូវបានបង្កើតឡើងក្រោមការគ្រប់គ្រង និងអភិរក្សរបស់ក្រសួងបរិស្ថាន

នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០១៦ រាជរដ្ឋភិបាលកម្ពុជាបានសម្រេចបង្កើតតំបន់ការពារធម្មជាតិចំនួន ៣ ថ្មីបន្ថែមទៀត ដែលមានផ្ទៃដីសរុបទំហំ ២៧ ៩៤១. ០៦ ហិកតា ឱ្យស្ថិតក្រោមការគ្រប់គ្រង និងអភិរក្សរបស់ក្រសួងបរិស្ថាន។ តំបន់ការពារធម្មជាតិទាំង ៣ នោះ រួមមាន ឧទ្យានជាតិកោះកុង (ខេត្តព្រះសីហនុ) មានផ្ទៃដីទំហំ ២ ៦៥៥.៣៥ ហិកតា តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង (ខេត្តព្រះវិហារ) មានផ្ទៃដីទំហំ ២៥ ២៦៩.៤១ ហិកតា និងតំបន់អភិរក្សទឹកសាប បឹងព្រែកទប់ (ខេត្តព្រះសីហនុ) មានផ្ទៃដីទំហំ ១៦.៣ ហិកតា។ ជារួម តំបន់ការពារធម្មជាតិសរុបចំនួន ៤៥ មានផ្ទៃដីសរុបទំហំ ៥ ៩០២ ៤៤៤.០៦ ហិកតា ...

ក្រសួងបរិស្ថាន

ទាញយក៖ pdf

ការ​ចូល​ជា​មេធាវី​ស្ម័គ្រចិត្ត​របស់​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

​នៅ​ថ្ងៃ​ទី​ ៥​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ចេញ​សេចក្តី​អំពាវនាវ​ ស្តី​ពី​ការ​ចូល​ជា​មេធាវី​ស្ម័គ្រចិត្ត​របស់​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​បម្រើ​វិស័យ​យុត្តិធម៌​សង្គម​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ ...

គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

ទាញយក៖ pdf

សារ​របស់​ឯកឧត្តម​ មិ​កា​មិ​ ម៉ាសា​ហ៊ី​រ៉ូ​ ឯកអគ្គរាជទូត​ជប៉ុន​ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ សម្រាប់​ការ​ផ្ដល់​ជំនួយ​វ៉ាក់សាំង​

​នៅ​ថ្ងៃ​ទី​ ១៣​ ខែ​ កក្កដា​ ឆ្នាំ​ ២០២១​ ស្ថានទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ចេញ​សារ​របស់​ឯកឧត្តម​ មិ​កា​មិ​ ម៉ាសា​ហ៊ី​រ៉ូ​ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ សម្រាប់​ការ​ផ្តល់​ជំនួយ​វ៉ាក់សាំង​។​​រដ្ឋាភិបាល​ជប៉ុន​បាន​ប្រកាស​ផ្ដល់​ជំនួយ​វ៉ាក់សាំង​ AstraZeneca ...

ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា

ទាញយក៖ pdf

ការ​សិក្សា​៖​ ផល​ប៉ះពាល់​នានា​នៃ​សម្បទាន​ដី​សេដ្ឋកិច្ច​ទៅ​លើ​ព្រៃឈើ​ និង​ជីវភាព​រស់នៅ​ និង​សកម្មភាព​របស់​អង្គការ​សង្គ្រោះ​សត្វព្រៃ​

​នៅ​ថ្ងៃ​ទី​ ០៦​ ខែ​ មេ​សា​ ឆ្នាំ​ ២០១៧​ អង្គការ​សង្គ្រោះ​សត្វព្រៃ​ (SCW)​ បាន​ចេញផ្សាយ​សេចក្តី​​ប្រកាស​ព័ត៌មាន​មួយ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​អំពី​ “​ការ​សិក្សា​៖​ ផល​ប៉ះពាល់​នានា​នៃ​សម្បទាន​ដី​សេដ្ឋកិច្ច​ទៅ​លើ​ព្រៃឈើ​ និង​ជីវភាព​រស់នៅ​ និង ...

អង្គការ​សង្គ្រោះ​សត្វព្រៃ​

ទាញយក៖ pdf

​សេចក្តីជូនដំណឹង​ស្ដី​ពី​ ការ​ចូលរួម​ពី​ចម្ងាយ​ពិព័រណ៍​នាំ​ចូល​អន្តរ​ជាតិចិន​ លើក​ទី​បួន​

​នៅ​ថ្ងៃ​ទី​ ២៨​ ខែមេសា​ ឆ្នាំ​២០២១​ ក្រសួងពាណិជ្ជកម្ម​បាន​ចេញ​សេចក្តីជូនដំណឹង​ស្ដី​ពី​ ការ​ចូលរួម​ពី​ចម្ងាយ​ពិព័រណ៍​នាំ​ចូល​អន្តរ​ជាតិចិន​ លើក​ទី​បួន​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​ ៥-១០​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​ នៅ​ទីក្រុង​សៀង​ហៃ​ សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ដើម្បី ...

ក្រសួងពាណិជ្ជកម្ម

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ពិធី​ប្រកាស​ អំពី​ការ​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​សម្រាប់​ការ​ស្តារ​សម្បទា​សេដ្ឋកិច្ច​ឡើង​វិញ​ បន្ទាប់​ពី​រង​ផល​ប៉ះពាល់​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩

នៅ​ថ្ងៃ​ទី​ ២១​ ខែ​ ឧសភា​ ឆ្នាំ​ ២០២០​ នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ មាន​រៀបចំ​ពី​ធី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ សម្រាប់​ការ​ស្តារ​សម្បទា​សេដ្ឋកិច្ច​ឡើង​វិញ​ បន្ទាប់​ពី​រង​ផល​ប៉ះពាល់​ដោយសារ​ជំងឺ​កូ​វី ...

ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​

ទាញយក៖ pdf

លទ្ធផល​នៃ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ស្តី​ពី​ជំនួយ​មនុស្សធម៌​របស់​អាស៊ាន​សម្រាប់​មី​យ៉ា​ន់​ម៉ា​

​នៅ​ថ្ងៃ​ទី​ ០៦​ ខែឧសភា​ ឆ្នាំ​២០២២​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ ស្តី​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ស្តី​ពី​ជំនួយ​មនុស្សធម៌​របស់​អាស៊ាន​សម្រាប់​មី​យ៉ា​ន់​ម៉ា​។​ កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នេះ​ត្រូវ​បាន​ផ្តួចផ្តើម​ឡើង​ដោយ​កម្ពុជា ...

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​

ទាញយក៖ pdf

​ព្រឹត្តិការណ៍​អ៊ីនធឺណិត​បើក​ទូលាយ​ ២០១៩

​នៅ​ថ្ងៃ​ទី​១៧​ ខែមីនា​ ឆ្នាំ​២០១៩ ​ ព្រឹត្តិការណ៍​អ៊ីនធឺណិត​បើក​ទូលាយ​ ក្រោម​ប្រធានបទ​ “​ឱកាស​និង​ហានិភ័យ​ចំពោះ​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​សម័យ​ថ្មី​”​ នឹង​រៀបចំ​ឡើង​នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២​ ចាប់ពី​ម៉ោង​៧​ៈ​៣០​ព្រឹក​ ដល់​ម៉ោង​ ១២​ ថ្ងៃត្រង់​។​ ​ព្រឹត្តិការណ៍ ...

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ

ទាញយក៖ pdf

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

AkDrk
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!