សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ពិធី​ប្រកាស​ អំពី​ការ​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​សម្រាប់​ការ​ស្តារ​សម្បទា​សេដ្ឋកិច្ច​ឡើង​វិញ​ បន្ទាប់​ពី​រង​ផល​ប៉ះពាល់​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩

នៅ​ថ្ងៃ​ទី​ ២១​ ខែ​ ឧសភា​ ឆ្នាំ​ ២០២០​ នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ មាន​រៀបចំ​ពី​ធី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ សម្រាប់​ការ​ស្តារ​សម្បទា​សេដ្ឋកិច្ច​ឡើង​វិញ​ បន្ទាប់​ពី​រង​ផល​ប៉ះពាល់​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩​។​ នៅ​ក្នុង​ពិធី​នេះ​ ឯកឧត្តម​ Patrick​ Murphy​ បាន​ជម្រាប​ជូន​ថា​ រដ្ឋាភិបាល​សហរដ្ឋអាមេរិក​នឹង​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​មាន​ទឹកប្រាក់​ចំនួន​ ៧,៥​ លាន​ដុល្លារ​អា​មេ​រិ​ក​ដល់​កម្ពុជា​។​ ​

ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​

ទាញយក៖ pdf