ការអនុវត្តតម្លៃបណ្ណថ្មីសម្រាប់ចូលទស្សនារមណីយដ្ឋានអង្គរ
កាលពីថ្ងៃទី ១០ ខែសីហា ឆ្នាំ២០១៦ ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជាបានធ្វើសេចក្តីជូនដំណឹងដល់សាធារណៈជនថា រាជរដ្ឋាភិបាលបានធ្វើការកែប្រែតម្លៃបណ្ណសម្រាប់ភ្ញៀវបរទេសចូលទស្សនារមណីយដ្ឋានអង្គរ ដែលនឹងចាប់ផ្តើមដំណើរការជាផ្លូវការពីថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០១៧ តទៅ។ ថវិកាចំនួន ២.០០ ដុល្លារអាមេរិកដែលបានរាប់បញ្ជូលនៅក្នុងតម្លៃបណ្ណថ្មីនេះ នឹងត្រូវបានផ្តល់ជូនមូលនិធិមន្ទីរពេទ្យគន្ធបុប្ផាក្នុងការព្យាបាលជម្ងឺដល់កុមារក្រីក្រកម្ពុជា។ ...
ក្រសួងទេសចរណ៍
សេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះដោយកូវីដ១៩ សម្រាប់ខែមិថុនា
នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ក្រសួងសង្គមកិច្ច អភ័ពយុទ្ធជន និងយុវនីពិសម្បទាបានចេញសេចក្តីជូនដំណឹងមួយ ស្តីពីលទ្ធផលនៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះដោយកូវីដ១៩ ...
ក្រសួងសង្គមកិច្ច អភ័ពយុទ្ធជន និងយុវនីពិសម្បទា
លទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ
នៅថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០២១ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធដែលធ្វើឡើងនៅថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០២១ តាមប្រព័ន្ធវី ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
វឌ្ឍនភាពនៃការដោះស្រាយវិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៍ គិតត្រឹមថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២
នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២២ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹង ស្តីពីវឌ្ឍនភាពនៃការដោះស្រាយវិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៍ គិតត្រឹមថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២។ក្រសួងបានអញ្ជើញ ...
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
ប្រទេសកម្ពុជារងផលប៉ះពាល់ដោយព្យុះហ្គោនី
ប្រទេសកម្ពុជា នឹងទទួលរងឥទ្ធិពលពីព្យុះត្រូពិកហ្គោនី ដែលបង្ករឱ្យមានភ្លៀងធ្លាក់នៅទូទាំងប្រទេស។ ខណៈពេលដែលតំបន់មាត់សមុទ្ររួមមាន ខេត្ត កោះកុង កែប និង កំពត មានភ្លៀងធ្លាក់ច្រើន ជាមួយនឹងខ្យល់កន្ត្រាក់ ផ្ទៃសមុទ្រមានខ្យល់ ...
ក្រសួងធនធានទឹក និងឧតុនិយម
ជប៉ុនផ្តល់ថវិកាចំនួន ៦៩២,៥២២ ដុល្លារអាមេរិក សម្រាប់គម្រោងអប់រំកាយ និង គម្រោងសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ
នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ៦៩២,៥២២ ដុល្លារអាមេរិក ដល់អង្គការចំនួនពីរ ក្រោមគ្រោងការណ៍ជំនួយឧបត្ថម្ភឥតសំណង សម្រាប់គម្រោងរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន៖ ផ្តល់ ៣៩៦,០៣៣ដុល្លារអាមេ ...
ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា
សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រលង៖ ១៩ សីហា ២០១៩
នៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០១៩ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីប្រកាសព័ត៌មានមួយស្ដីពីលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រលង ថ្ងៃទី១៩ និង២០ ខែសីហា ឆ្នាំ២០១៩។ បេក្ខជនប្រឡងជាប់ មានចំនួន ៧៩ ០៥២ ...
ក្រសួងអប់រំ យុវជន និងកីឡា
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០១៤
ថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០១៤ វេលាម៉ោង ៨ និង ៣០ នាទី នៅវិមានសន្តិភាពមានបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតេយ្យភាពដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាក្នុងអណត្តិទី៥ ដើម្បីឆ្លង ១.សេចក្តីព្រាងច្បាប់ថ្មីស្តីពីចរាចរណ៍ផ្លូវគោក ២. សេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ៣.បញ្ហាផ្សេងៗ ។ ...
ទីស្តីការគណៈរដ្ឋមន្រ្តី
សេចក្តីជូនដំណឹងស្តីពីការទូទាត់ប្រាក់ថ្លៃទឹកលម្អៀង
នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានធ្វើការកែតម្រូវការគណនាតម្លៃទឹកត្រឡប់ទៅតាមរបៀបគណនាចាស់ហើយ និងកំពុងធ្វើការទូទាត់សងនូវប្រាក់ថ្លៃទឹកលម្អៀងជូនអតិថិជនវិញ តាម២ជម្រើស ដូចខាងក្រោម៖ជម្រើសទី ...
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
សិក្ខាសាលាប្រព័ន្ធព័ត៌មានភូមិសាស្ត្រស្តីពី៖ មូលដ្ឋានគ្រឹះនៃ QGIS
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) មានសេចក្តីសោមនស្សរីករាយក្នុងការប្រារព្ធសិក្ខាសាលាចំនួន៣ អំពីប្រព័ន្ធព័ត៌មានភូមិសាស្ត្រ ក្រោមប្រធានបទ មូលដ្ឋានគ្រឹះនៃ QGIS ដែលមានរយៈពេល ៣ ថ្ងៃនៃសិក្ខាសាលានិមួយៗ។ សិក្ខាសាលាជាស៊េរីនេះមាន ...
អង្គការទិន្នន័យអំពីការអភិវឌ្ឍ
សេចក្តីបំភ្លឺទាក់ទងនឹងសេចក្តីព្រាងច្បាប់ស្តីពីឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT)
ដើម្បីឆ្លើយតបទៅនឹងកង្វល់របស់សាធារណជន លើសេចក្តីព្រៀងច្បាប់ស្តីពីឧក្រិដ្ឋ កម្មតាមប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ក្រសួងប្រៃសណីយ៍និងទូរគមនា គមន៍ សូមបំភ្លឺជូនសាធារណជនថា ១-ដំណើរការធ្វើច្បាប់នេះ គឺស្ថិតក្នុងដំណាក់ កាលផ្តុំឯកសារបញ្ចូលគ្នានៅឡើយ ២- ...
ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍
លទ្ធផលនៃការវាយតម្លៃលើក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចចំនួន១៤
យោង លិខិតលេខ ៩៥៦ ស.ជ.ណ ចុះថ្ងៃទី ២១ ខែសីហា ឆ្នាំ២០១៥ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យ ក្រុមហ៊ុនចំនួន១២ ដែលទទួលបានសិទ្ធិវិនិយោគអភិវឌ្ឍន៍សម្បទានដីសេដ្ឋកិច្ច លើផ្ទៃដី ៤១ ២៤៤ ហិកតា នៅក្នុងខេត្តក្រចេះ ឧត្តរមានជ័យ និងព្រះវិហារ បន្ត ...
ក្រសួងបរិស្ថាន
សេចក្តីណែនាំសម្រាប់សមាជិក និងអ្នកបញ្ជាទិញ ស្តីពីការដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ(EBA) សម្រាប់ការនាំចេញទៅសហភាពអឺរ៉ុប
នៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២០ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានចេញសេចក្តីណែនាំសម្រាប់សមាជិក និងអ្នកបញ្ជាទិញរបស់ខ្លួនបន្ទាប់ពីការដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ(EBA) សម្រាប់ការនាំចេញទៅសហគមន៍អ៊ឺ ...
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)
សេចក្ដីប្រកាសព័ត៌មាន៖ តំបន់ស្នូលស្ទឹងសែន ត្រូវបានទទួលស្គាល់ជាអន្តរជាតិ ជាតំបន់រ៉ាមសារទី៥ នៃប្រទេសកម្ពុជា
នៅថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រសួងបរិស្ថាន បានចេញសេចក្ដីប្រកាសព័ត៌មានមួយជូនដល់សាធារណជនថា តំបន់ស្នូលស្ទឹងសែន នៃឋបនីយជីវមណ្ឌលបឹងទន្លេសាប ជាតំបន់ដីសើមទឹកសាប ដែលមានធនធានព្រៃលិចទឹកដ៏ល្អ និងមានក្រឡាផ្ទៃសរុប ៩ ២៩៣ ហិកតា ត្រូវបាន ...
ក្រសួងបរិស្ថាន
ក្រសួងបរិស្ថានផលិតកម្មវិធីអប់រំតាមទូរទស្សន៍អំពីបរិស្ថាន
ក្រសួងបរិស្ថាន និងផលិតកម្មភាពយន្តខ្មែរមេគង្គកំពុងសហការគ្នាដើម្បីផលិតកម្មវិធីអប់រំតាមទូរទស្សន៍ ដែលមានចំណងជើងថា “វៃឆ្លាត បរិស្ថានស្អាត” សំដៅលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និង ...
ក្រសួងបរិស្ថាន
ការពង្វាងចរាចរណ៍ជាបណ្តោះអាសន្នដោយសារស្ថានភាពទឹកជំនន់
ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៦ សាលារាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងមួយដល់សាធារណជន ដើម្បីធានាដល់សុវត្ថិភាពធ្វើដំណើរ ដោយសារតែស្ថានភាពទឹកជំនន់ពីខេត្តកំពង់ស្ពឺ ដែលនាំឱ្យទឹកក្នុងស្ទឹងព្រែត្នោតបានឡើងហួសកំពស់ប្រកាសអាសន្ន ដែលបណ្តាលឱ្យ ...
សាលារាជធានីភ្នំពេញ
សេចក្តីជូនដំណឹងស្តីពី ការបេីកតំបន់សម្បទានរ៉ែសម្រាប់ការដាក់ពាក្យសុំអាជ្ញាបណ្ណស្វែងរុករករ៉ែលោហៈ
កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ ក្រសួងរ៉ែនិងថាមពល បានចេញសេចក្តីជូនដំណឹងដល់បណ្តាក្រុមហ៊ុនរ៉ែក្នុង និងក្រៅប្រទេសអំពីការបេីកតំបន់សម្បទានរ៉ែចំនួន០២កន្លែង៖ ១. តំបន់ឃុំស្វាយជ្រះ និងឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ដែលមានផ្ទៃដីសម្រាប់ស្វែងរុករករ៉ែ ទំហំ ៣០,៦០ គីឡូម៉ែត្រការ៉េ ២. តំបន់ឃុំចំការលេី ឃុំអូររៃ និងឃុំស្រែឫស្សី ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង ដែលមានផ្ទៃដីសម្រាប់ស្វែងរុករករ៉ែ ទំហំ ១១៤,៩៨ គីឡូម៉ែត្រការ៉េ។ ...
ក្រសួងរ៉ែ និងថាមពល
ពិធីបើកសម្ពោធមជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ពាក់ព័ន្ធនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា
នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ ស្ថានទូតជប៉ុន និងទីស្តីការគណៈរដ្ឋមន្ត្រីនឹងរៀបចំពិធីបើកសម្ពោធមជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ពាក់ព័ន្ធនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.)។ ប្រទេសជប៉ុនបានបរិច្ចាក ...
ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា
សេចក្តីប្រកាសព័ត៌មានរបស់សហព្រះរាជអាជ្ញាជាតិ អំពីមរណភាពរបស់ទណ្ឌិត កាំង ហ្កេកអ៊ាវ ហៅ ឌុច
នៅថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០២០ សហព្រះរាជអាជ្ញាជាតិបានចេញសេចក្តីប្រកាសព័ត៌មាន ជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ទណ្ឌិត កាំង ហ្កេកអ៊ាវ ហៅ ឌុច បានទទួលមរណភាព នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត វេលាម៉ោង ០០:៥១ នា ...
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា
ការឱ្យចូលខ្លួនមកប្រកាសទ្រព្យសម្បត្តិ និងបំណុល
នៅថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ២០២២ អង្គភាពប្រឆាំងអំពើពុករលួយ បានចេញសេចក្តីជូនដំណឹង ស្តីពីការឱ្យចូលខ្លួនមកប្រកាសទ្រព្យសម្បត្តិ និងបំណុល។អង្គភាពប្រឆាំងអំពើពុករលួយ បានទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប ០២ឆ្នាំ រហូត ...
អង្គភាពប្រឆាំងអំពើពុករលួយ