សេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះដោយកូវីដ១៩ សម្រាប់ខែមិថុនា
នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ក្រសួងសង្គមកិច្ច អភ័ពយុទ្ធជន និងយុវនីពិសម្បទាបានចេញសេចក្តីជូនដំណឹងមួយ ស្តីពីលទ្ធផលនៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះដោយកូវីដ១៩ សម្រាប់ខែមិថុនា។ ក្នុងនោះ គ្រួសារក្រីក្រដែលបានមកផ្ទៀងផ្ទាត់ ទទួលប្រាក់ឧបត្ថម្ភពីកម្មវិធីចំនួន ៥៣០ ៨៣៨ គ្រួសារ គិតជាសមាជិកមានចំនួន ២ ១៥៣ ១១៤ នាក់ ដែល ក្នុងនោះកម្រិតក្រីក្រ១ មានចំនួន ១៩៨ ៦៣១ គ្រួសារ (សមាជិក ៧៥៨ ៩៨១នាក់) និងកម្រិតក្រីក្រ២ចំនួន ៣៣២ ២០៧គ្រួសារ (សមាជិក ១ ៣៩៤ ១៣៣ នាក់) ដោយបានចំណាយកញ្ចប់ថវិការបស់រាជរដ្ឋាភិបាល អស់ទឹកប្រាក់សរុបចំនួន ៩៤ ៥៥១ ៨៧៦ ០០០ រៀល។
ក្រសួងសង្គមកិច្ច អភ័ពយុទ្ធជន និងយុវនីពិសម្បទា