ជប៉ុនផ្តល់ថវិកាចំនួន ៦៩២,៥២២ ដុល្លារអាមេរិក សម្រាប់គម្រោងអប់រំកាយ និង គម្រោងសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ
នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ៦៩២,៥២២ ដុល្លារអាមេរិក ដល់អង្គការចំនួនពីរ ក្រោមគ្រោងការណ៍ជំនួយឧបត្ថម្ភឥតសំណង សម្រាប់គម្រោងរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន៖ ផ្តល់ ៣៩៦,០៣៣ដុល្លារអាមេរិកដល់អង្គការ Heart of Gold ដើម្បីអនុវត្តលើ ៉”គម្រោងអភិវឌ្ឍន៍វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា NIPES ជាគ្រឹះស្ថាន(៤ឆ្នាំសិក្សា)” និង ២៩៦,៤៨៩ ដុល្លារអាមេរិក ដល់អង្គការមូលនិធិសម្រាប់ការអភិវឌ្ឍន៍ និងជំនួយសង្គ្រោះអន្តរជាតិប្រចាំប្រទេសកម្ពុជា(FIDR) ដើម្បីអនុវត្តគម្រោង “គម្រោងសន្តិសុខស្បៀងនិងអាហារូបត្ថម្ភក្នុងខេត្តកំពង់ឆ្នាំង(ឆ្នាំទី២)”។
ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា