វឌ្ឍនភាពនៃការដោះស្រាយវិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៍ គិតត្រឹមថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២
នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២២ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹង ស្តីពីវឌ្ឍនភាពនៃការដោះស្រាយវិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៍ គិតត្រឹមថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២។
ក្រសួងបានអញ្ជើញតំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជកមកបន្តប្រជុំដោះស្រាយវិវាទនៅទីស្តីការក្រសួង នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ២:៣០ នាទីរសៀល ប៉ុន្តែតំណាងភាគីកម្មករនិយោជិតមិនបានមកចូលរួមប្រជុំតាមការអញ្ជើញរបស់ក្រសួងឡើយ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ