សេចក្ដីជូនដំណឹង ស្ដីពីការប្រគល់សិទ្ធិជូនអ្នកតំណាង ឬភ្នាក់ងារក្នុងការចុះបញ្ជីពាណិជ្ជកម្ម
នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្មបានចេញសេចក្ដីជូនដំណឹងទាក់ទងការប្រគល់សិទ្ធិជូនអ្នកតំណាងឬភ្នាក់ងារដែលទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្ម ក្នុងការចុះបញ្ជីអាជីវកម្មជាទម្រង់ក្រុមហ៊ុនសហកម្មសិទ្ធិ ឬក្រុមហ៊ុនមូលធន។ ជម្រើសនេះសម្រាប់អាជីវកម្មដែលមិនមានបំណងចុះបញ្ជីអាជីវកម្មដោយខ្លួនឯងតាមរយៈប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន។ ...
ក្រសួងពាណិជ្ជកម្ម
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំបូកសរុបការងារឆ្នាំ ២០១៩ និងលើកទិសដៅការងារឆ្នាំ ២០២០ របស់ក្រសួងរ៉ែ និងថាមពល
នៅថ្ងៃទី១១-១២ ខែកុម្ភៈ ឆ្នាំ២០២០ ក្រសួងរ៉ែ និងថាមពល បានរៀបចំកិច្ចប្រជុំសរុបលទ្ធផលការងារឆ្នាំ ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងមន្ត្រីរាជការចំណុះក្រសួង តំណាងអភិបាលនៃគណៈ ...
ក្រសួងរ៉ែ និងថាមពល
សេចក្តីប្រកាសព័ត៌មានអំពីសេចក្តីសម្រេចលើពាក្យស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្ររបស់ក្រុមហ៊ុនចំនួនពីរ
នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ ផ្សារមូលបត្រកម្ពុជា (ផមក) បានចេញផ្សាយសេចក្តីប្រកាសព័ត៌មានមួយដើម្បីជម្រាបជូនដំណឹងដល់សាធារណជនថា ផមក បានសម្រេចឯកភាពជាគោលការណ៍លើពាក្យស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូល ...
ផ្សារមូលបត្រកម្ពុជា (ផមក)
សេចក្ដីជូនដំណឹងស្ដីពីវិធានការរារាំងការវាយប្រហារតាមប្រព័ន្ធតេឡេក្រាម (Telegram)
នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានចេញសេចក្តីជូនដំណឹងដល់សាធារណជនទាំងអស់ អំពីការវាយប្រហារតាមប្រព័ន្ធតេឡេក្រាម ដែលបាននឹងកំពុងកើតឡើងគួរឱ្យកត់សម្គាល់។ ឧក្រិដ្ឋជនបានធ្វើការវាយប្រហារក្រោមទម្រង់ជាការក្លែងបន្លំឈ្មោះ ...
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
សេចក្តីប្រកាសព័ត៌មានស្តីពីជំនួបលើកដំបូងរវាងរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋមន្ត្រីការបរទេសអាស៊ាន ឆ្នាំ២០២៣
នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់លោកជំទាវ រ៉េតណូ អិល.ភី. ម៉ារស៊ូឌី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
ក្រសួងបរិស្ថាន៖ សេចក្តីជូនដំណឹងស្តីពី ការផ្សព្វផ្សាយបច្ចុប្បន្នភាពឯកសារសម្រាប់គ្រប់គ្រងសុវត្ថិភាពបរិស្ថាននិងសង្គម
នៅថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២០ ក្រសួងបរិស្ថានបានចេញផ្សាយសេចក្តីជូនដំណឹងស្តីពីការផ្សព្វផ្សាយបច្ចុប្បន្នភាពឯកសារសម្រាប់គ្រប់គ្រងសុវត្ថិភាពបរិស្ថាន និងសង្គមក្នុងការអនុវត្តគម្រោង «និរន្តភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» ក្នុងគោលបំណងឱ្យសាធារណៈជនបានជ្រាប និងមាន ...
ក្រសួងបរិស្ថាន
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប លើកទី២២
នៅថ្ងៃទី ២៤ ខែមករា ឆ្នាំ២០១៩ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប លើកទី២២ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ នៅ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីជូនព័ត៌មានស្ដីពី មុខងារផលិតផលបំប៉នសុខភាព ឬអាហារបំប៉នសុខភាព
នៅថ្ងៃទី ០១ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានចេញសេចក្តីជូនព័ត៌មានថាផលិតផលបំប៉នសុខភាព ឬអាហារបំប៉នសុខភាពមានមុខងារក្នុងការជួយទ្រទ្រង់សរីរាង្គកាយ និងជំនួយកំលាំងតែប៉ុណ្ណោះ ប៉ុន្តែគ្មានប្រសិទ្ធភាពក្នុងការបង្ការ ឬព្យាបាលជំងឺដូចជា ...
ក្រសួងសុខាភិបាល
លិខិតអនុញ្ញាត្តស្តីពីការប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ AstraZeneca
នៅថ្ងៃទី ១២ ខែកុម្ភះឆ្នាំ ២០២១ ក្រសួងសុខាភិបាលបានចេញលិខិតអនុញ្ញាត្នូវការប្រើប្រាស់សិទ្ធិវ៉ាក់សាំង COVID-១៩ AstraZeneca ។ យោងតាមលិខិតនោះ ក្រសួងសុខាភិបាលបានអនុញ្ញាត្តឲ្យប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ AstraZeneca ក្នុងលក្ខខណ្ឌនៃការប្រើប្រាស់ ...
ក្រសួងសុខាភិបាល
សេចក្តីជូនដំណឹងស្តីពី ការលើកទឹកចិត្តឱ្យប្រើប្រាស់សេវាអេឡិចត្រូនិក
នៅថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២១ ធនាគារជាតិនៃកម្ពុជាបានចេញសេចក្តីជូនដំណឹងស្តីពីការលើកទឹកចិត្តឱ្យប្រើប្រាស់សេវាអេឡិចត្រូនិក ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតយ៉ាងធ្ងន់ធ្ងរនៅក្នុងសហគមន៍ ...
ធនាគារជាតិនៃកម្ពុជា
សេចក្តីថ្លែងការណ៍រួមរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន ក្នុងឱកាសនៃទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម គីស៊ីដា ហ្វឹមីអូ នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន មកកាន់ព្រះរាជាណាចក្រកម្ពុជា
នៅថ្ងៃទី ២០ ខែមិនា ឆ្នាំ ២០២២ ក្រសួងក្រសួងការបរទេស និងទំនាក់ទំនងអន្តរជាតិបានចេញសេចក្តីថ្លែងការណ៍រួមរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន ក្នុងឱកាសនៃទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម គីស៊ីដា ហ្វឹមីអូ នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន មកកាន់ព្រះរាជាណាចក្រកម្ពុជា។ សេចក្តីថ្លែងការណ៍រួមបានបញ្ជាក់ជាថ្មី និងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរលើវិស័យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការថែទាំសុខភាព សន្តិសុខ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ ...
ក្រសួងការបរទេស និងទំនាក់ទំនងអន្តរជាតិ
វេទិកាកេសរកូលជាតិលើកទី២
នៅថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០២២ ក្រសួងបរិស្ថាន បានចេញសេចក្តីប្រកាស ស្តីពីវេទិកាកេសរកូលជាតិលើកទី២។ក្រសួងបរិស្ថាន សហការជាមួយសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញនឹងរៀបចំ “វេទិកាកេសរកូលជាតិលើកទី២” នៅ ...
ក្រសួងបរិស្ថាន
សេចក្តីណែនាំក្រើនរំលឹក ស្តីពីវិធានការការពារជាមុននូវការចម្លងជំងឺអុតស្វា
នៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២២ ក្រសួងសុខាភិបាលបានដាក់ចេញនូវសេចក្តីណែនាំក្រើនរំលឹកស្តីពីវិធានការការពារជាមុននូវការចម្លងជំងឺអុតស្វា (Monkeypox) នៅលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួន។ ខណៈដែលអង្គការសុខភាពពិភពលោកបានប្រកាសដាក់ភាពអាសន្នសុខភាពសាធារណៈនៃជំងឺអុតស្វា (Monkeypox) នៅលើសកលលោក ក្រសួងសុខាភិបាលបានដាក់ចេញនូវការណែនាំ និងវិធានការពារសម្រាប់ករណីឆ្លង ឬសង្ស័យ សម្រាប់ប្រជាជនទូទៅ សម្រាប់គ្រូពេទ្យ បម្រើការនៅតាមមូលដ្ឋានសុខាភិបាល និងសម្រាប់អ្នកធ្វើដំណើរចេញចូលអន្តរជាតិ។ ...
ក្រសួងសុខាភិបាល
ក្រុមប្រឹក្សាជាន់ខ្ពស់ MRCអនុម័តលើយុទ្ធសាស្ត្រគ្រប់គ្រងគ្រោះរាំងស្ងួត និងគោលនយោបាយមួយចំនួនទៀតដើម្បីជួយលើកកម្ពស់សមត្ថភាពបណ្តាប្រទេសតាមដងទន្លេមេគង្គ ដើម្បីត្រៀមខ្លួនប្រឈមនឹងគ្រោះមហន្តរាយនាពេលអនាគត
នៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ គណៈប្រតិភូជាន់ខ្ពស់របស់ក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គ (ដែលហៅកាត់ថា MRC) បានអនុម័តលើយុទ្ធសាស្ត្រគ្រប់គ្រងគ្រោះរាំងស្ងួតសម្រាប់ឆ្នាំ ២០២០-២០២៥ នៅក្នុងជំនួបប្រចាំឆ្នាំ ដែលបានធ្វើឡើងក្នុងរាជធានីភ្នំពេញ ដើម្បីផ្តល់លទ្ធភាពឱ្យប្រទេសកម្ពុជា ឡាវ ថៃ និង ...
គណៈកម្មការទន្លេមេគង្គ
ការចែកចាយឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ពីរប្រភេទ សម្រាប់សាធារណជន
នៅថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២១ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹង ស្តីពីការចែកចាយឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ពីរប្រភេទ សម្រាប់សាធារណជន។ដើម្បីបន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ ...
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
ការអនុញ្ញាតឱ្យកម្មករនិយោជិតឈប់សម្រាក ១ថ្ងៃ ដោយមានប្រាក់ឈ្នួល នៅថ្ងៃដែលកម្មករនិយោជិតត្រូវចាក់វ៉ាក់សាំងដូសជំរុញ
នៅថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២១ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពីការអនុញ្ញាតឱ្យកម្មករនិយោជិតឈប់សម្រាក ១ថ្ងៃ ដោយមានប្រាក់ឈ្នួល នៅថ្ងៃដែលកម្មករនិយោជិតត្រូវចាក់វ៉ាក់សាំងដូសជំរុញ។ដើម្បីចូលរួមក្នុង ...
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
ការចុះហត្ថលេខាលើកំណត់ត្រានៃកិច្ចពិភាក្សាស្តីអំពី "គម្រោងលើកកម្ពស់សេវាទឹកស្អាត និងអនាម័យ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩"
នៅថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២១ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន បានចេញសេចក្តីជូនដំណឹង ស្តីពីការចុះហត្ថលេខាលើកំណត់ត្រានៃកិច្ចពិភាក្សាស្តីអំពី “គម្រោងលើកកម្ពស់សេវាទឹកស្អាត និងអនាម័យ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩”។រដ្ឋាករទឹក ...
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ
នៅថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ ពី ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីជូនដំណឹង ស្តីពី ការផ្លាស់ប្តូរគេហទំព័រផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា
នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជាបានចេញសេចក្តីជូនដំណឹងជម្រាបជូនដល់សាធារណជន អំពីការផ្លាស់ប្តូរគេហទំព័រផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា។ ការផ្លាស់ប្តូរធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹងសុវត្ថិភាពក្នុងការគ្រប់គ្រងនិងប្រើប្រាស់គេហទំព័រ ...
ធនាគារជាតិនៃកម្ពុជា
សេចក្ដីប្រកាសរួម រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន
នៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងការបរទេស និងទំនាក់ទំនងអន្តរជាតិបានចេញសេចក្ដីប្រកាសរួម រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិននៅលើគេហទំព័រផ្លូវការរបស់ខ្លួន។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ...
ក្រសួងការបរទេស និងទំនាក់ទំនងអន្តរជាតិ