ការ​ចែកចាយ​ឧបករណ៍​តេស្ត​រហ័ស​អង់​ទី​ហ្សែ​ន​កូ​វី​ដ​-១៩​ ពីរ​ប្រភេទ​ សម្រាប់​សាធារណជន​

​នៅ​ថ្ងៃ​ទី​ ១៣​ ខែសីហា​ ឆ្នាំ​២០២១​ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ បាន​ចេញ​សេចក្តីជូនដំណឹង​ ស្តី​ពី​ការ​ចែកចាយ​ឧបករណ៍​តេស្ត​រហ័ស​អង់​ទី​ហ្សែ​ន​កូ​វី​ដ​-១៩​ ពីរ​ប្រភេទ​ សម្រាប់​សាធារណជន​។​

​ដើម្បី​បន្ត​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​ បាន​ទាន់​ពេលវេលា​ ក្រសួង​បើក​ទូលាយ​ចែកចាយ​ឧបករណ៍​ តេស្ត​រហ័ស​ជូន​ក្រសួង​-​ស្ថាប័ន​ ក្រុមហ៊ុន​ សហគ្រាស​ រោងចក្រ​ មន្ទីរពេទ្យ​ឯកជន​ គ្លីនិក​ ឱសថស្ថាន​ ឱសថស្ថាន​រង​ ភ្នាក់ងារចែកចាយ​ និង​សាធារណជន​ នូវ​ឧបករណ៍​តេស្ត​រហ័ស​ពីរ​ប្រភេទ​គឺ​ ឧបករណ៍​តេស្ត​រហ័ស​អង់​ទី​ហ្សែ​ន​កូ​វី​ដ​-១៩​ SD​ Biosensor​ (Standard​ Q) ​ និង​ ឧបករណ៍​តេស្ត​រហ័ស​អង់​ទី​ហ្សែ​ន​កូ​វី​ដ​-១៩​ Healgen​ Antigen​ Rapid​ Test​។​

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

ទាញយក៖ pdf