សេចក្តីប្រកាសព័ត៌មានស្តីពីការប្រទះឃើញសត្វផ្សោតស្លាប់មួយក្បាលនៅសង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល
នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការប្រទះឃើញសត្វផ្សោតស្លាប់មួយក្បាលនៅសង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។
កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ មានករណីប្រទះឃើញសពសត្វផ្សោតមួយក្បាលនៅចំណុចកំពង់ចម្លងស្វាយជ្រុំ ភូមិស្វាយជ្រុំ សង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ តាមការពិនិត្យយ៉ាងយកចិត្តទុកដាក់ពីសំណាក់មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានជលផលដោយសហការជាមួយអង្គការWWFបានបង្ហាញថា សត្វផ្សោតនេះមានលេខសម្គាល់០១៨ជាផ្សោតឈ្មោលមានអាយុប្រមាណពី ១២ទៅ១៤ឆ្នាំ ប្រវែង២ម៉ែត្រ និងទម្ងន់៦៤គីឡូក្រាមដែលធ្លាប់រស់នៅក្នុងតំបន់អន្លង់កាំពី ខេត្តក្រចេះ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
