ការអនុញ្ញាតឱ្យកម្មករនិយោជិតបានឈប់សម្រាក ១ ថ្ងៃ មុនថ្ងៃបោះឆ្នោត និង ១ ថ្ងៃ ក្រោយថ្ងៃបោះឆ្នោត ដោយរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗនៅដដែល
នៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២២ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុញ្ញាតឱ្យកម្មករនិយោជិតបានឈប់សម្រាក ១ ថ្ងៃ មុនថ្ងៃបោះឆ្នោត និង ១ ថ្ងៃ ក្រោយថ្ងៃបោះឆ្នោត ដោយរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗនៅដដែល។
ក្រសួងមានសេចក្តីសង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ ឬនាយករោងចក្រ សហគ្រាសទាំងអស់ ព្រមទាំងកម្មករនិយោជិតអនុវត្តតាមសេចក្តីជូនដំណឹងនេះប្រកបដោយប្រសិទ្ធភាព។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ