សេចក្ដីជូនដំណឹង៖ យុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន ១,៥ លានដូសចាប់ពីថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២១
នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានចេញសេចក្ដីជូនដំណឹងស្ដីពីយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន ១,៥ លានដូសចាប់ពីថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២១។ គួរបញ្ជាក់ផងដែរថា វ៉ាក់សាំងចំនួន ១,៥ លានដូស នឹងត្រូវចាក់ជូនប្រជាពលរដ្ឋចំនួន ៧៤៥,០០០នាក់ ដែលស្ថិតក្នុងក្រុមមនុស្សគោលដៅដូចជាក្រុមគ្រូពេទ្យ អ្នកសារព័ត៌មាន មន្ត្រីរាជការស៊ីវិល និងកម្មករ កម្មការីនៅតាមរោងចក្រមួយចំនួនជាដើម។
ក្រសួងសុខាភិបាល