សេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជាស្តីពីការត្រៀមចាត់វិធានការរក្សាស្ថិរភាពអត្រាប្ដូរប្រាក់
នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជាបានចេញសេចក្តីជូនដំណឹងស្តីពីការត្រៀមខ្លួនចាត់វិធានតាមការចាំបាច់ ដែលរួមមានការធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ និងការប្រើប្រាស់ឧបករណ៍នយោបាយរូបិយវត្ថុដទៃទៀត ដើម្បីរក្សាតម្លៃប្រាក់រៀល សំដៅរក្សាអំណាចទិញនៃចំណូលប្រជាកម្ពុជាឱ្យមានស្ថិរភាព។
ធនាគារជាតិនៃកម្ពុជា