សេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ស្តីពីការកែសម្រួលវិធានការត្រួតពិនិត្យសុខភាពអ្នកដំណើរកាន់លិខិតឆ្លងដែននៃព្រះរាជាណាចក្រកម្ពុជាចូលមកប្រទេសកម្ពុជាតាមច្រកចេញចូលអន្តរជាតិ
នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩បានចេញសេចក្តីប្រកាសមួយ ស្តីពីការកែសម្រួលសេចក្តីប្រកាសលេខ១០១ ស្តីពីវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ តាមរយៈអ្នកធ្វើដំណើរទាំងអស់ចូលក្នុងប្រទេសកម្ពុជា។ សេចក្តីកែសម្រួលមានខ្លឹមសារដូចតទៅ៖
១ លើកលែងវិញ្ញាបនបត្របញ្ជាក់សុខភាព បញ្ជាក់ថាគ្មានមេរោគកូវីដ ១៩ សម្រាប់អ្នកដំណើរជាជនជាតិខ្មែរកាន់លិខិតឆ្លងដែននៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើដំណើរចូលមក ព្រះរាជាណាចក្រកម្ពុជា
២ រាល់វិធានការផ្សេងទៀតដែលមានចែងក្នុងសេចក្ដីប្រកាសលេខ១០១ ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ របស់គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ត្រូវស្ថិតនៅជាធរមានដដែល
គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ ១៩