សេចក្តី​ប្រកាស​ស្តី​ពី​ការ​រក​ឃើញ​០៦​ករណី​ថ្មី​ទៀត​ ជា​បុរស​ជនជាតិ​ខ្មែរឥស្លាម​ដែល​វិល​ត្រឡប់​មក​ពី​ចូលរួម​ពិ​ធ៌​សាសនា​ នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ និង​ ០៣​ ករណី​ថ្មី​ ជា​បុរស​ជនជាតិ​ម៉ា​ឡេ​ស៊ី​ វិជ្ជមាន​វីរុស​កូ​ទី​ជ​១៩

នៅ​ថ្ងៃ​ទី​១៧​ ខែមីនា​ ឆ្នាំ​២០២០​ ក្រសួងសុខាភិបាល​បាន​ចេញ​ សេចក្តី​ប្រកាស​មួយ​ស្តី​ពី​ការ​រក​ឃើញ​ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​ថ្មី​ ០៩​ករណី​ ដែល​ក្នុង​នោះ​មាន​ ០៦​ករណី​ ជា​បុរស​ជនជាតិ​ខ្មែរឥស្លាម​ដែល​វិល​ត្រឡប់​មក​ពី​ចូលរួម​ពិ​ធ៌​សាសនា​ នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​និង​ ០៣​ករណី​ទៀត​ជា​ជា​បុរស​ជនជាតិ​ម៉ា​ឡេ​ស៊ី​។​ ក្នុង​នោះ​រួម​មាន​៖

 ១.​ នៅ​ខេត្តសៀមរាប​៖​ ០១​ ករណី​ -​ បុរស​ជនជាតិ​ខ្មែរឥស្លាម​១​នាក់​ អាយុ​ ៤០​ឆ្នាំ​

២.​ នៅ​រាជធានី​ភ្នំពេញ​៖​ ០២​ ករណី​ -​ បុរស​ខ្មែរឥស្លាម​ចំនួន​ ០២​នាក់​ (​អាយុ​ ២៧​ឆ្នាំ​ និង​អាយុ​ ៤០​ឆ្នាំ​)

៣.​ នៅ​ខេត្តកំពង់ឆ្នាំង​៖​ ០១​ ករណី​ -​ បុរស​ខ្មែរឥស្លាម​ចំនួន​ ០១​នាក់​ (​អាយុ​ ៣៦​ឆ្នាំ​)

៤.​ នៅ​ខេត្ត​កែប​៖​ ០៣​ ករណី​ ·​ ជនជាតិ​ម៉ា​ឡេ​ស៊ី​ ចំនួន​ ០៣​នាក់​ (​អាយុ​ ៥៨​ឆ្នាំ​ ៦១​ឆ្នាំ​ និង​ ៦៦​ឆ្នាំ​) 

៥.​ នៅ​ខេត្តកោះកុង​៖​ ០១​ ករណី​ •​ បុរស​ខ្មែរឥស្លាម​ចំនួន​ ០១​នាក់​ (​អាយុ​ ៥៧​ឆ្នាំ​)

៦.​ នៅ​ខេត្ត​ត្បូងឃ្មុំ​៖​ ០១​ ករណី​ -​ បុរស​ខ្មែរឥស្លាម​ចំនួន​ ០១​នាក់​ (​អាយុ​ ៥៣​ឆ្នាំ​)

​ការ​រក​ឃើញ​នេះ​ ធ្វើ​ឲ្យ​ចំនួន​អ្នក​ផ្ទុក​សរុប​ក្នុង​ប្រទេស​កម្ពុជា​គិត​ត្រឹម​ពេល​សរសេរ​នេះ​ កើន​ដល់​៣៣​ករណី​។​

ក្រសួងសុខាភិបាល

ទាញយក៖ pdf