សេចក្ដីជូនព័ត៌មានស្ដីពីការផ្ទុះឡើងនៃជំងឺឈឺកគន់ហ្គន់យ៉ា (Chikunngunya) នៅខេត្តបន្ទាយមានជ័យ
ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានចេញសេចក្តីជូនព័ត៌មានមួយស្ដីពីការផ្ទុះឡើងនៃជំងឺឈឺកគន់ហ្គន់យ៉ា (Chikunngunya) នៅខេត្តបន្ទាយមានជ័យ។ យោងតាមសេចក្ដីជូនព័ត៌មាន ក្រុមគ្រូពេទ្យមណ្ឌលសុខភាពបានស្ថានភាពសុខភាពជាក់ស្តែង បានចំនួន ១៦៨នាក់ និងប្រមូលសំណាកវត្ថុវិភាគឈាម ចំនួន២២នាក់ (ស្រី ១២នាក់) ដើម្បីធ្វើ តេស្តវិភាគរកមើលវីរុសគ្រុនឈឺក (CHIK) និងមើលរកវីរុសកញ្ជឹល-ស្ទួច (Measles - Rubella) ចំនួន ៦០នាក់ (ស្រី ៣៧នាក់)។
ក្រសួងសុខាភិបាល