សេចក្ដីជូនដំណឹងស្ដីពី ការផ្ដល់អាហារូបករណ៍នៅឧត្ដមសិក្សាដល់សិស្សមានពិការភាព
នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីជូនដំណឹងស្ដីពី ការផ្ដល់អាហារូបករណ៍នៅឧត្ដមសិក្សាដល់សិស្សមានពិការភាព ដោយក្រសួងលើកទឹកចិត្តដល់សិស្សមានពិការភាព (ពិការអវៈយវៈ ពិការគ-ថ្លង់ ពិការភ្នែក…) ឱ្យទទួលបានអាហារូបករណ៍ចូលរៀនថ្នាក់បរិញ្ញាបត្រមិនបង់ថ្លៃសិក្សា១០០ ភាគរយ មួយកន្លែងដោយស្វ័យប្រវត្តិ លើមុខជំនាញណាដែលមិនទាមទារការប្រឡង នៅតាមគ្រឹះស្ថានឧត្ដមសិក្សាដែលបានផ្ដល់អាហារូបករណ៍ ដូចមានក្នុងសៀវភៅកម្រងព័ត៌មានអាហារូបករណ៍សម្រាប់ឆ្នាំសិក្សា២០១៩-២០២០។
ក្រសួងអប់រំ យុវជន និងកីឡា