សេចក្តីអំពាវនាវអំពីការទប់ស្កាត់ការរើសអើងនិងការប្រើហឹង្សាលើបងប្អូនប្រជាពលរដ្ឋនិងពលករខ្មែរនៅប្រទេសថៃ
នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីអំពាវនាវអំពីការទប់ស្កាត់ការរើសអើងនិងការប្រើហឹង្សាលើបងប្អូនប្រជាពលរដ្ឋនិងពលករខ្មែរនៅប្រទេសថៃ។
រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជា សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរយើងសូមវិលត្រឡប់មកមាតុប្រទេសវិញ ដោយសារក្រសួងបានកត់សម្គាល់ឃើញថា មានការកើនឡើងនូវការរើសអើង ការដាក់សម្ពាធការប្រើហិង្សា និងការគំរាមកំហែងដល់សុវត្ថិភាព សេរីភាពធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលកំពុងស្នាក់នៅនិងធ្វើការនៅប្រទេសថៃ ជាពិសេស ក្រោយពីពេលមានការឈ្លានពានខាងយោធាពីភាគីថៃមកលើដែនអធិបតេយ្យភាពរបស់កម្ពុជានៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ