សេចក្តីជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦
នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦។
សេចក្តីជូនដំណឹងនេះបានបញ្ជាក់ថា តម្លៃលក់រាយប្រេងសាំងធម្មតា (Gasoline 92) គឺ ៥.៣០០ រៀល/លីត្រ និងប្រេងម៉ាស៊ូត (Gasoil 10ppm) គឺ ៥.៥៥០ រៀល/លីត្រ ខណៈរាជរដ្ឋាភិបាលបន្តអនុវត្តវិធានការបញ្ចុះពន្ធ និងអាករផ្សេងៗ ដើម្បីជួយសម្រួលជីវភាពប្រជាពលរដ្ឋ។
ក្រសួងសេដ្ចកិច្ច និងហិរញ្ញវត្ថុ
