សេចក្តីជូនដំណឹងស្តីពីស្ថានភាពព្យុះទី១៣ ឈ្មោះ ដួលហ្វីន (Dolphin) T2613
នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពព្យុះទី១៣ ឈ្មោះ ដួលហ្វីន(Dolphin) T2613។
សម្ពាធទាបដែលកើតមាននៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចបានវិវត្តទៅជាព្យុះទី១៣ ឈ្មោះ ដូលហ្វីន 3 ហើយមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជាណាចក្រកម្ពុជាពុំស្ថិត នៅក្នុងគន្លងផ្លូវដើររបស់ព្យុះ ដូលហ្វីន នេះទេ ។
ក្រសួងធនធានទឹក និងឧតុនិយម
