សេចក្តីជូនដំណឹងស្តីពីការពង្រឹងវិធានការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ (មីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម) ក្នុងពេល និងក្រោយពេលគ្រោះទឹកជំនន់
នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) បានចេញសេចក្តីជូនដំណឹងស្តីពីការពង្រឹងវិធានការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ (មីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម)ក្នុងពេល និងក្រោយពេលគ្រោះទឹកជំនន់។
សូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា យោងតាមសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម ព្រះរាជាណាចក្រកម្ពុជាកំពុងទទួលរងនូវឥទ្ធិពលព្យុះទី៩ ឈ្មោះបាវី (Bavi) T2609 និងព្យុះទី១១ ឈ្មោះហៃសិន (Haishen) T2611 ដែលអាចធ្វើឱ្យរាជធានីខេត្តមួយចំនួនរងឥទ្ធិពលទឹកភ្លៀងដែលអាចបង្កជាទឹកជំនន់។
Cambodian Authorities Managing Mine Action and Mine-Related Injuries
