​សេចក្តីជូនដំណឹង​ស្តី​ពី​ភាពយឺត​យ៉ាវ​នៃ​កា​រត​ភ្ជាប់​ការ​ហៅ​ទូរស័ព្ទ​តាម​ផ្ទាល​តេ​ឡេ​ក្រាម​

នៅ​ថ្ងៃ​ទី​០៩​ ខែមិថុនា​ ឆ្នាំ​២០២៦​ និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ភាពយឺត​យ៉ាវ​នៃ​កា​រត​ភ្ជាប់​ការ​ហៅ​ទូរស័ព្ទ​តាម​ផ្ទាល​តេ​ឡេ​ក្រាម​។​

នា​ពេល​ថ្មីៗ​នេះ​ និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​ (​ន​.​ទ​.​ក​.)​ បាន​សង្កេត​ឃើញ​ថា​ អ្នក​ប្រើប្រាស់​មួយ​ចំនួន​ បាន​ជួប​ប្រទះ​ភាព​រអាក់រអួល​ក្នុង​ការ​ប្រើប្រាស់​ផ្ទាល​តេ​ឡេ​ក្រាម​ (Telegram)​។​ ភាព​រអាក់រអួល​នេះ​ភាគច្រើន​ ពាក់ព័ន្ធ​នឹង​កា​រត​ភ្ជាប់​ការ​ហៅ​សំឡេង​ និង​/​ឬ​វី​ដេ​អូ​ ដែល​អាច​មានការ​ពន្យារពេល​ប្រមាណ​ពី​ ៥​ ទៅ​ ១០​ វិនាទី​ មុន​នឹង​ ការ​ភ្ជាប់​អាច​ដំណើរការ​បាន​ពេញលេញ​។​ ករណី​នេះ​អាច​ប៉ះពាល់​ដល់​គុណភាព​នៃ​កិច្ច​សន្ទនា​ ជា​ពិសេស​ចំពោះ​ អ្នក​ដែល​ប្រើប្រាស់​តេ​ឡេ​ក្រាម​សម្រាប់​គោលបំណង​ធុរកិច្ច​ ការងារ​ និង​ការ​ទំនាក់ទំនង​ប្រចាំ​ថ្ងៃ​។​

និយ័តករទូរគមនាគមន៍កម្ពុជា

ទាញយក៖ pdf