សេចក្ដីជូនដំណឹងស្តីពីពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី 9 (CIIE)
នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ក្រសួងពាណិជ្ជកម្មបានចេញសេចក្តីជូនដំណឹងស្តីពីពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី៩ (CIIE)។
ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជាមានកិត្តិយសជម្រាបជូនដល់ពាណិជ្ជករ សហគ្រិន អ្នកវិនិយោគ និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា ក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិនកំពុងរៀបចំ “ពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី ៩ (CIIE)” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៥-១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន។
ក្រសួងពាណិជ្ជកម្ម
