សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​ការ​កែសម្រួល​នូវ​វិធានការ​សុខាភិបាល​ចំពោះ​អ្នកដំណើរ​មក​ពី​បរទេស​

​នៅ​ថ្ងៃ​ទី​ ០៣​ ខែតុលា ​ឆ្នាំ​២០២២​ ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​ការ​កែសម្រួល​នូវ​វិធានការ​សុខាភិបាល​ ចំពោះ​អ្នកដំណើរ​មក​ពី​បរទេស​នៅ​លើ​គេហទំព័រ​បណ្តាញ​សង្គម​របស់​ខ្លួន​។​ 

​គិត​ចាប់ពី​ថ្ងៃ​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ក្រសួងសុខាភិបាល​បាន​សម្រេច​ដក​ចេញ​នូវ​វិធានការ​ដែល​តម្រូវ​ឱ្យ​អ្នកដំណើរ​មក​ពី​បរទេស​ទាំងអស់​ ទាំង​ច្រក​ផ្លូវគោក​ ផ្លូវទឹក​ និង​ផ្លូវ​ អាកាស​ បង្ហាញ​សេចក្តី​ប្រកាស​សុខភាព​របស់​អ្នកដំណើរ​ និង​បណ្ណ​ ឬ​វិញ្ញាបនបត្រ​ចាក់​វ៉ាក់សាំង​កូដ​-១៩​។​ 

ក្រសួងសុខាភិបាល

ទាញយក៖ pdf