សេចក្តីជូនដំណឹងស្តីពីការប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សំណល់សូន្យ”
នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចេញសេចក្តីជូនដំណឹងស្តីពីការប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សំណល់សូន្យ”។
ក្រសួងបរិស្ថានសូមជម្រាបជូនដំណឹងដល់សាធារណជន ស្ថាប័នពាក់ព័ន្ធ រួមទាំងវិស័យឯកជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ឱ្យបានជ្រាបថា ក្រសួងបរិស្ថាននឹងប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថាន ពិភពលោក ៥ មិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សំណល់សូន្យ» ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១៥:៣០នាទី នៅទីស្តីការក្រសួងបរិស្ថាន។
ក្រសួងបរិស្ថាន
