សេចក្តីជូនដំណឹងស្តីពីការប្រារព្ធទិវាជាតិអន្តរសាសនាប្រឆាំងអំពើជួញដូរមនុស្សលើកទី១០ ឆ្នាំ២០២៦ ក្រោមប្រធានបទ «គ្រប់សាសនានៅកម្ពុជា រួមគ្នាទប់ស្កាត់អំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា»
នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានចេញសេចក្តីជូនដំណឹងស្តីពីការប្រារព្ធទិវាជាតិអន្តរសាសនាប្រឆាំងអំពើជួញដូរមនុស្សលើកទី១០ ឆ្នាំ២០២៦ ក្រោមប្រធានបទ «គ្រប់សាសនានៅកម្ពុជា រួមគ្នាទប់ស្កាត់អំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា»។
គោលបំណងនៃការប្រារព្ធនេះ គឺដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងសាសនា បង្រួបបង្រួម និងពង្រឹងកម្លាំងសាមគ្គីរវាងថ្នាក់ដឹកនាំ និងសាសនិកនៃគ្រប់សាសនានៅកម្ពុជាឱ្យរួមគ្នាក្លាយជាកម្លាំងចលករដ៏រឹងមាំក្នុងការងារសង្គម បញ្ជ្រាបតម្លៃសីលធម៌ និងធម៌វិន័យ។
គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
