សេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីជំងឺអុតស្វាករណីទី៤
នៅថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៣ ក្រសួងសុខាភិបាលបានចេញនូវសេចក្តីប្រកាសព័ត៌មានមួយស្តីពីការរកឃើញករណីជំងឺអុតស្វាករណីទី៤ ក្នុងប្រទេសកម្ពុជានៅលើបណ្តាញសង្គមផ្លូវការរបស់ខ្លួន។
យោងតាមសេចក្តីប្រកាសព័ត៌មាន ករណីឆ្លងនៃជំងឺអុតស្វាថ្មីត្រូវបានរកឃើញលើបុរសម្នាក់ ដែលពេលនេះត្រូវបានដាក់អោយព្យាបាលនៅមន្ទីរពេទ្យ។ ការរកឃើញនេះ ធ្វើអោយចំនួនអ្នកឆ្លងជំងឺអុតស្វាសរុបនៅកម្ពុជាមាន ៤ ករណី។
ក្រសួងសុខាភិបាល