សេចក្តីជូនដំណឹង​ស្តី​ពី​ការ​បន្ត​លើកលែង​ការ​ពិន័យ​ចំពោះ​ក្រុមហ៊ុន​ខកខាន​តម្កល់​ប្រតិវេទន៍​ប្រចាំឆ្នាំ​ តាម​រយៈ​ការ​ពិន័យ​ត្រឹម​ ១​ ឆ្នាំ​ចុង​ក្រោយ​ សម្រាប់​រយៈពេល​ ៦​ ខែ

នៅ​ថ្ងៃ​ទី​០៧​ ខែសីហា​ ឆ្នាំ​២០២៦​ ក្រសួងពាណិជ្ជកម្ម​ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​បន្ត​លើកលែង​ការ​ពិន័យ​ចំពោះ​ក្រុមហ៊ុន​ខកខាន​តម្កល់​ប្រតិវេទន៍​ប្រចាំឆ្នាំ​ តាម​រយៈ​ការ​ពិន័យ​ត្រឹម​ ១​ ឆ្នាំ​ចុង​ក្រោយ​ សម្រាប់​រយៈពេល​ ៦​ខែ​។​

សូម​ជម្រាប​ជូន​ថា​ ក្រសួងពាណិជ្ជកម្ម​ ទទួល​បាន​សំណូមពរ​ជា​បន្តបន្ទាប់​ និង​សង្កេត​ឃើញ​ពី​ភាព​ចាំបាច់​របស់​ក្រុមហ៊ុន​ ដែល​មាន​បំណង​បំពេញ​កាតព្វកិច្ច​តម្កល់​ប្រតិវេទន៍​ប្រចាំឆ្នាំ​ ប៉ុន្តែ​មានការ​ខកខាន​មក​បំពេញ​មិន​ទាន់​កាលបរិច្ឆេទ​ ដូចដែល​បាន​ ធ្វើការ​ជូនដំណឹង​កន្លង​មក​តាម​រយៈ​សេចក្តីជូនដំណឹង​លេខ​ ០០៥១​ ព​.​ណ​.​ចប​ព​ ចុះ​ថ្ងៃ​ទី​៨​ ខែមករា​ ឆ្នាំ​២០២៦​ ស្តី​ពី​ ការ​លើកលែង​ ការ​ពិន័យ​ចំពោះ​ក្រុមហ៊ុន​ខកខាន​តម្កល់​ប្រតិវេទន៍​ប្រចាំឆ្នាំ​ ឱ្យមក​បំពេញ​កាតព្វកិច្ច​រហូត​ដល់​ថ្ងៃ​ទី​១​ ខែមេសា​ ឆ្នាំ​២០២៦​។​ ដូច្នេះ ក្រសួងពាណិជ្ជកម្ម សូមជូនដំណឹងដល់ម្ចាស់ក្រុមហ៊ុន ឬអ្នកគ្រប់គ្រងក្រុមហ៊ុន ទាំងអស់ឱ្យបានជ្រាបអំពីការបន្តលើកលែង ការពិន័យចំពោះក្រុមហ៊ុនខកខានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំនីមួយៗសម្រាប់រយៈពេល ៦ ខែបន្ថែមទៀត ដោយត្រូវបំពេញលក្ខខណ្ឌមួយចំនួន។

ក្រសួងពាណិជ្ជកម្ម

ទាញយក៖ pdf