សេចក្តីជូនដំណឹង​ស្តី​ពី​ឥទ្ធិពល​ខ្យល់ព្យុះ​បោកបក់​ខ្លាំង​

​នៅ​ថ្ងៃ​ទី​១១​ ខែសីហា​ ឆ្នាំ​២០២៦​ ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ឥទ្ធិពល​ខ្យល់ព្យុះ​បោកបក់​ខ្លាំង​។

​នៅ​ថ្ងៃ​ទី​១២​ សម្ពាធ​ទាប​ដែល​កំពុង​កើត​នៅ​លើ​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​ខាងលិច​នឹង​វិ​វត្ត​ទៅ​ជា​ព្យុះ​ទី​១៧​ ខែសីហា​ ឆ្នាំ​២០២៦​ រួម​ជាមួយនឹង​ព្យុះ​ទី​១៦​ ឈ្មោះ​ ភី​លូ​ (Peiou)​ T2616​ ព្យុះ​ទី​១៥​ ឈ្មោះ​ ចាន់​ហម​ (Chan-hom)​ T2615​ និង​ព្យុះសង្ឃរា​ទី​១៣​ ឈ្មោះ​ ដូ​ល​ហ្វី​ន​ (Dolphin)T2613​ មាន​ឥទ្ធិពល​ខ្លាំង​លើ​របប​ខ្យល់មូសុង​និរតី​ ប៉ុន្តែ​ព្រះរាជាណាចក្រ​កម្ពុជា​ពុំ​ស្ថិត​នៅ​ក្នុង​គន្លង​ផ្លូវ​ដើរ​នៃ​ព្យុះ​ទាំងនេះ​ទេ​។​

 

ក្រសួងធនធានទឹក និងឧតុនិយម

ទាញយក៖ pdf