សេចក្តីណែនាំស្តីពី ការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធតាមអនឡាញ (E-Filing)
នៅថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០២០ អគ្គនាយកដ្ឋានពន្ធដារ (GDT) បានដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធតាមអនឡាញ (E-Filing) ដែលនឹងចាប់ផ្តើមពីដើមខែនេះ។ អគ្គនាយកដ្ឋានពន្ធដារ លោក គង់ វិបុល បានមានប្រសាសន៍ថាបច្ចុប្បន្ននាយកដ្ឋានពន្ធដារបាន និងកំពុងអភិវឌ្ឍប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ខ្លួនយ៉ាងខ្លាំងក្លាដើម្បីផ្តល់សេវាកម្មពន្ធដែលមានសភាព រហ័ស មានតម្លាភាព និងងាយស្រួលដល់អ្នកជាប់ពន្ធទាំងអស់។ ទោះជាយ៉ាងណាក្តី ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធតាមអនឡាញ (E-Filing)នេះ អាចប្រើបានសម្រាប់តែអ្នកជាប់ពន្ធមធ្យម និងធំប៉ុណ្ណោះ ខណៈដែលនាយកដ្ឋានពន្ធដារក៏បានរៀបចំកម្មវិធីទូរស័ព្ទ (អេប) មួយផ្សេងទៀតសម្រាប់អ្នកជាប់ពន្ធតូចផងដែរ។
អគ្គនាយកដ្ឋានពន្ធដារ (GDT)