សេចក្តីជូនដំណឹង ស្តីពីការដាក់ឱ្យដំណើរការសេវាសាធារណៈពាក់ព័ន្ធវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម
នៅថ្ងៃទី ០៦ ខែមករា ឆ្នាំ២០២១ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងស្តីពីការចាប់ផ្តើមសេវាកម្មសាធារណៈទាក់ទងនឹងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈតាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម។ ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននាសម័យឧស្សាហកម្ម ៤.០ ក្រសួងនឹងដាក់ឲ្យដំណើរការសេវាសាធារណៈពាក់ព័ន្ធវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ចាប់ពីថ្ងៃទី ១១ ខែមករា ឆ្នាំ២០២១ ចំពោះសេវាសាធារណៈដែលស្ថិតនៅក្រោមដែនសមត្ថកិច្ចរបស់ថ្នាក់កណ្តាលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ