​សេចក្តីជូនដំណឹង​ ស្តី​ពី​ការ​ដាក់​ឱ្យ​ដំណើរការ​សេវា​សាធារណៈ​ពាក់ព័ន្ធ​វិស័យ​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​

​នៅ​ថ្ងៃ​ទី​ ០៦​ ខែមករា​ ឆ្នាំ​២០២១​ ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ចេញ​សេចក្តី​ជូនដំណឹង​ស្តី​ពី​ការ​ចាប់ផ្តើម​សេវាកម្ម​សាធារណៈ​ទាក់ទង​នឹង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​តាម​រយៈ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​។​ ដើម្បី​លើកកម្ពស់​ការ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​នា​សម័យ​ឧស្សាហកម្ម​ ៤.០​ ក្រសួង​នឹង​ដាក់​ឲ្យ​ដំណើរការ​សេវា​សាធារណៈ​ពាក់ព័ន្ធ​វិស័យ​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ ចាប់ពី​ថ្ងៃ​ទី​ ១១​ ខែមករា​ ឆ្នាំ​២០២១​ ចំពោះ​សេវា​សាធារណៈ​ដែល​ស្ថិត​នៅ​ក្រោម​ដែន​សមត្ថកិច្ច​របស់​ថ្នាក់​កណ្តាល​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​ ​

ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​

ទាញយក៖ pdf