សេចក្តីជូនដំណឹង​ស្តី​ពី​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ស្តី​ពី​ «​កិច្ច​សន្ទនា​ជាមួយ​ពហុភាគី​ពាក់ព័ន្ធ​របស់​សភា​ស្តី​ពី​ការ​វិនិយោគ​ប្រកបដោយ​ការ​ទទួលខុសត្រូវ​សម្រាប់​សន្តិសុខ​ស្បៀង​ និង​អាកាសធាតុ​»

នៅ​ថ្ងៃ​ទី​២០​ ខែសីហា​ ឆ្នាំ​២០២៦​ អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ដោយ​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ការ​រៀបចំ​កិច្ចប្រជុំ​ស្តី​ពី​ «​កិច្ច​សន្ទនា​ជាមួយ​ពហុភាគី​ពាក់ព័ន្ធ​របស់​សភា​ស្តី​ពី​ការ​វិនិយោគ​ប្រកបដោយ​ការ​ទទួលខុសត្រូវ​សម្រាប់​សន្តិសុខ​ស្បៀង​ និង​អាកាសធាតុ​»​។​

​ក្រោម​កិច្ចសហការ​ជាមួយ​លេខាធិការដ្ឋាន​អាយ​ប៉ា​ និង​មានការ​គាំទ្រ​ពី​អង្គការ​ស្បៀង​ អាហារ​ និង​កសិកម្ម​នៃ​អង្គការសហប្រជាជាតិ​ (FAO)​ រដ្ឋសភា​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ស្តី​ពី​ «​កិច្ច​សន្ទនា​ជាមួយ​ ពហុភាគី​ពាក់ព័ន្ធ​របស់​សភា​ស្តី​ពី​ការ​វិនិយោគ​ប្រកបដោយ​ការ​ទទួលខុសត្រូវ​សម្រាប់​សន្តិសុខ​ស្បៀង​ និង​អាកាសធាតុ​៖​ ជំរុញ​របៀបវារៈ​អាស៊ាន​ស្តី​ពី​ការ​វិនិយោគ​ប្រកបដោយ​ការ​ទទួលខុសត្រូវ​លើ​វិស័យ​ចំណីអាហារ​ កសិកម្ម​ និង​ព្រៃឈើ​»​ ចាប់ពី​ថ្ងៃ​ទី​២៥​ ដល់​ថ្ងៃ​ទី​២៦​ ខែសីហា​ ឆ្នាំ​២០២៦​ នៅ​វិមាន​រដ្ឋសភា​។​

អគ្គលេខាធិការដ្ឋានរដ្ឋសភា

ទាញយក៖ pdf