សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ឆាត​បឺត​(CamInvoice​ Chatbot)​នៅ​លើ​បណ្តាញ​តេ​ឡេ​ក្រាម​(Telegram)

នៅ​ថ្ងៃ​ទី​២៣​ ខែកក្កដា​ឆ្នាំ​២០២៦​ អគ្គនាយកដ្ឋាន​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ឆាត​បឺត ​(CamInvoice​ Chatbot)​នៅ​លើ​បណ្តាញ​តេ​ឡេ​ក្រាម​ (Telegram)​។​

សូម​ជម្រាប​ជូន​សាធារណជន​ និង​ សមាជិក​ជា​អ្នក​ប្រើប្រាស់​នៃ​ប្រព័ន្ធ​វិក្កយបត្រ​អេ​ឡិច​ត្រូ​និក​កម្ពុជា​(​ប​.​វ​.​អ​.)​ទាំងអស់​ឱ្យ​បាន​ជ្រាប​ថា​ ក្នុង​គោលបំណង​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​គាំទ្រ​ និង​ផ្តល់​ព័ត៌មាន​ជូន​សាធារណជន​ និង​អ្នក​ប្រើប្រាស់​ ប​.​វ​.​អ​.,​ អគ្គនាយកដ្ឋាន​សេដ្ឋកិច្ច​ ឌី​ជី​ថ​ល​ដែល​ជា​ប្រតិបត្តិ​ករ​នៃ​ ប​.​វ​.​អ​.​ បាន​រៀបចំ​ និង​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​ឆាត​បិត​«CamInvoice​ Chatbot»​នៅ​លើ​បណ្តាញ​តេ​ឡេ​ក្រាម​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ​។​

 

អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល

ទាញយក៖ pdf