​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​រៀបចំ​វេទិកា​ពាណិជ្ជកម្ម​ឌី​ជី​ថ​ល​កម្ពុជា​ និង​ពិព័រណ៍​អន​ឡាញ​ លើក​ទី​៣​

នៅ​ថ្ងៃ​ទី​០៨​ ខែមិថុនា​ ឆ្នាំ​២០២៦​ ក្រសួងពាណិជ្ជកម្ម​ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​រៀបចំ​វេទិកា​ពាណិជ្ជកម្ម​ឌី​ជី​ថ​ល​កម្ពុជា​ និង​ពិព័រណ៍​អន​ឡាញ​ លើក​ទី​៣​។​

សូម​ជម្រាប​ដំណឹង​ដល់​ លោកអ្នកឧកញ៉ា​ អ្នកឧកញ៉ា​ ឧកញ៉ា​ លោក​-​លោកស្រី​ ដែល​ជា​ពាណិជ្ជករ​ ផលិតករ​ វិនិយោគិន​ ម្ចាស់​ក្រុមហ៊ុន​ និង​សាធារណជន​ទាំងអស់​ ជ្រាប​ថា​ ក្រសួងពាណិជ្ជកម្ម​នឹង​រៀបចំ​ «​វេទិកា​ពាណិជ្ជកម្ម​ឌី​ជី​ថ​ល​កម្ពុជា​ និង​ពិព័រណ៍​អន​ឡាញ​ លើក​ទី​៣​ (The​ 3rd​ Cambodia​ Digital​ Trade​ Forum​ and​ Online​ Expo)»​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១១-១៣​ ខែកញ្ញា​ ឆ្នាំ​២០២៦​ នៅ​មជ្ឈមណ្ឌល​សន្និបាត​ និង​ពិព័រណ៍​កោះ​ពេជ្រ​ (​អគារ​ G-L)​ រាជធានី​ភ្នំពេញ​ ក្នុង​គោលបំណង​ជំរុញ​កិច្ច​ពិភាក្សា​អំពី​ ទិដ្ឋភាព​ពាណិជ្ជកម្ម​ឌី​ជី​ថ​ល​ ក្របខ័ណ្ឌ​គោលនយោបាយ​ ការ​ផ្សព្វផ្សាយ​ និង​ជំរុញ​ការ​នាំ​ចេញ​ផលិតផល​កម្ពុជា​ទៅ​កាន់​ ទីផ្សារ​អន្តរជាតិ​ តាម​រយៈ​ការ​ជំរុញ​ការ​ប្រើប្រាស់​ថ្នាល​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ក្នុងស្រុក​ និង​អន្តរជាតិ​ ជា​ពិសេស​ផ្ទាល​ Cambodia​ Trade.com​ របស់​ក្រសួងពាណិជ្ជកម្ម​។​

ក្រសួងពាណិជ្ជកម្ម

ទាញយក៖ pdf