សេចក្តីជូនដំណឹង​ស្ដី​ពី​ការ​រៀបចំ​​ពិព័រណ៍​អន្តរជាតិ​អាល់​ហ្សេ​លើក​ទី​៥៧

នៅ​ថ្ងៃ​ទី​២៥​ ខែឧសភា​ ឆ្នាំ​២០២៦​ ក្រសួងពាណិជ្ជកម្ម​ បាន​ចេញ​សេចក្តីជូនដំណឹង​ស្ដី​ពី​ការ​រៀបចំ​​ពិព័រណ៍​អន្តរជាតិ​អាល់​ហ្សេ​លើក​ទី​៥៧​។​

​ក្រសួងពាណិជ្ជកម្ម​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មាន​កិត្តិយស​សូម​ជម្រាប​ជូនដំណឹង​ដល់​ លោក​-​លោកស្រី​ ជា​ពាណិជ្ជករ​ និង​សាធារណជន​ទូទៅ​ឱ្យ​បាន​ជ្រាប​ថា​ សាធារណរដ្ឋ​អាល់​ហ្សេ​រី​ នឹង​រៀបចំ​ «​ពិព័រណ៍​អន្តរជាតិ​អាល់​ហ្សេ​លើក​ទី​៥៧​ (The​ 57th​ Algiers​ International​ Fair)»​ ពី​ថ្ងៃ​ទី​២២-២៧​ ខែមិថុនា​ ឆ្នាំ​២០២៦​ នៅ​ទីក្រុង​អាល់​ហ្សេ​ ប្រទេស​អាល់​ហ្សេ​រី​។​

ក្រសួងពាណិជ្ជកម្ម

ទាញយក៖ pdf