សេចក្តីជូនដំណឹងស្តីពីការរៀបចំវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលលើកទី៧
នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃបានចេញសេចក្តីជូនដំណឹង ស្តីពីការរៀបចំវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលលើកទី៧។
សូមជម្រាបជូនដំណឹងដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងបរទេសព្រមទាំងសាធារណជនមេត្តាជ្រាបថា ក្រសួងមហាផ្ទៃនឹងរៀបចំវេទិកាស្តីពីភាពជាដៃគូរវាង រាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលលើកទី៧ ក្រោមប្រធានបទ “សិទ្ធិសេរីភាពសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងបរិបទឌីជីថល” ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ខាងមុខនេះ នៅទីស្តីការក្រសួងមហាផ្ទៃ (អគារS)។
ក្រសួងមហាផ្ទៃ
