សេចក្តីជូនដំណឹងស្ដីពីការរៀបចំពិព័រណ៍ «The 9th China-Eurasia Expo» ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៥-២៩ ខែមិថុនា ឆ្នាំ២០២៦ នៅ ខេត្តស៊ីនជាំង សាធារណរដ្ឋប្រជាមានិតចិន
នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងស្ដីពីការរៀបចំពិព័រណ៍ «The 9th China-Eurasia Expo» ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៥-២៩ ខែមិថុនា ឆ្នាំ២០២៦ នៅខេត្តស៊ីនជាំង សាធារណរដ្ឋប្រជាមានិតចិន។
ក្រសួងពាណិជ្ជកម្ម មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ លោក-លោកស្រី ជាពាណិជ្ជករ និងសាធារណជនទូទៅឱ្យបានជ្រាបថា លេខាធិការដ្ឋាន China-Eurasia នឹងរៀបចំ ពិព័រណ៍ «The 9th China-Eurasia Expo» ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៥-២៩ ខែមិថុនា ឆ្នាំ២០២៦ នៅខេត្តស៊ីនជាំង សាធារណរដ្ឋប្រជាមានិតចិន។ ព្រឹត្តិការណ៍នេះនឹងបង្ហាញពីសមិទ្ធផល ផលិតផល បច្ចេកវិទ្យា និងសេវាកម្មថ្មីៗក្នុងការអភិវឌ្ឍខ្សែច្រវាក់ឧស្សាហកម្មពីតំបន់អាស៊ី-អឺរ៉ុប។ ពិព័រណ៍នេះក៏នឹងលើកកម្ពស់ការ វិនិយោគ និងពាណិជ្ជកម្ម ព្រមទាំងមានរៀបចំសកម្មភាពគាំទ្រសំខាន់ៗមួយចំនួនក្នុងអំឡុងពេលពិព័រណ៍ ដើម្បីសម្រួលដល់ការផ្គូផ្គងរវាងខ្សែច្រវាក់ឧស្សាហកម្មក្នុងស្រុក និងអន្តរជាតិ និងបង្កើតកិច្ចសហប្រតិបត្តិការ បន្ថែមទៀតរវាងប្រទេសចិន និងបណ្តាប្រទេសអាស៊ី-អឺរ៉ុប។ ព្រឹត្តិការណ៍ពិព័រណ៍នេះនឹងផ្តល់ឱកាសជូនធុរជនកម្ពុជាក្នុងការស្វែងរកដៃគូធុរកិច្ចចិន និងបណ្តាប្រទេសអាស៊ី-អឺរ៉ុបផងដែរ។
ក្រសួងពាណិជ្ជកម្ម
