សេចក្តីជូនដំណឹង​ស្ដី​ពី​ការ​រៀបចំ​ “​វេទិកា​ធុរកិច្ច​ អូស្ត្រាលី​-​អាស៊ាន​ ២០២៦-​ ក្រោម​មូលបទ​ Deepening​ Australia-ASEAN​ Economic​ Integration​ in​ a​ Changing​ Global​ Landscape​ ពី​ថ្ងៃ​ទី​២៩-៣០​ ខែកញ្ញា​ ឆ្នាំ​២០២៦​ នៅ​ទីក្រុង​ Adelaide​ ប្រទេស​អូស្ត្រាលី​

នៅ​ថ្ងៃ​ទី​១០​ ខែសីហា​ ឆ្នាំ​២០២៦​ ក្រសួងពាណិជ្ជកម្ម​ បាន​ចេញ​សេចក្តីជូនដំណឹង​ស្ដី​ពី​ការ​រៀបចំ​ “​វេទិកា​ធុរកិច្ច​ អូស្ត្រាលី​-​អាស៊ាន​ ២០២៦-​ ក្រោម​មូលបទ​ Deepening​ Australia-ASEAN​ Economic​ Integration​ in​ a​ Changing​ Global​ Landscape​ ពី​ថ្ងៃ​ទី​២៩-៣០​ ខែកញ្ញា​ ឆ្នាំ​២០២៦​ នៅ​ទីក្រុង​ Adelaide​ ប្រទេស​អូស្ត្រាលី​។​

​ក្រសួងពាណិជ្ជកម្ម​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មាន​កិត្តិយស​សូម​ជម្រាប​ជូនដំណឹង​ដល់​ លោក​-​លោកស្រី​ ជា​ពាណិជ្ជករ​ និង​សាធារណជន​ទូទៅ​ឱ្យ​បាន​ជ្រាប​ថា​ប្រទេស​អូស្ត្រាលី​ នឹង​រៀបចំ​ “​វេទិកា​ធុរកិច្ច​ អូស្ត្រាលី​-​អាស៊ាន​ ២០២៦-​ ក្រោម​មូលបទ​ Deepening​ Australia-ASEAN​ Economic​ Integration​ in​ a​ Changing​ Global​ Landscape​ ពី​ថ្ងៃ​ទី​២៩-៣០​ ខែកញ្ញា​ ឆ្នាំ​២០២៦​ នៅ​ទីក្រុង​ Adelaide​ ប្រទេស​អូស្ត្រាលី​។​ វេទិកា​នេះ​ផ្តោត​លើ​វិស័យ​អាទិភាព​ចំនួន​ ៥​ រួម​មាន​ ១)​ ថាមពល​ និង​សន្តិសុខ​ថាមពល​ ២)​ បរិវត្ត​កម្ម​ឌី​ជី​ថ​ល​ និង​ បញ្ញា​សិប្បនិម្មិត​ ៣)​ពាណិជ្ជកម្ម​ វិនិយោគ​ និង​កា​រត​ភ្ជាប់​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ ៤)​ កសិកម្ម​ សន្តិសុខ​ស្បៀង​ និង​ និរន្តរភាព​ និង​៥)​ ការ​អភិវឌ្ឍ​ធនធានមនុស្ស​ និង​ជំនាញ​ ដោយ​នឹង​មាន​អ្នកចូលរួម​ពី​តំណាង​រដ្ឋាភិបាល​ វិនិយោគិន​ និង​ថ្នាក់ដឹកនាំ​ធុរកិច្ច​ប្រមាណ​ជាង​ ១០០០​នាក់​។​ ក្នុង​ន័យ​នេះ​ ប្រធាន​រៀបចំ​វេទិកា​ខាងលើ​ ស្នើ​អញ្ជើញ​វិស័យ​ ឯកជន​កម្ពុជា​ចូលរួម​តាំងពិព័រណ៍​ផលិតផល​ក្នុង​កម្មវិធី​ខាងលើ​ ដោយ​រាល់​ចំណាយ​ជា​បន្ទុក​របស់​អ្នកចូលរួម​។​

ក្រសួងពាណិជ្ជកម្ម

ទាញយក៖ pdf