សេចក្តីជូនដំណឹងស្ដីពីការរៀបចំរៀបចំសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា ក្រោមប្រធានបទ រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ក្រសួងព័ត៌មាន បានចេញសេចក្តីជូនដំណឹងស្ដីពីការរៀបចំរៀបចំសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា ក្រោមប្រធានបទ រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
សូមជម្រាបជូន អ្នកសារព័ត៌មានជាតិ អន្តរជាតិទាំងអស់ មេត្តាជ្រាបថា ព្រះរាជាណាចក្រកម្ពុជានឹងរៀបចំសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា ក្រោមប្រធានបទ រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។
ក្រសួងព័ត៌មាន
