សេចក្តីជូនដំណឹងស្តីពីការផ្តល់សេវាលិខិតបញ្ជាក់កិច្ចសន្យាជួលអចលនវត្ថុ និងលិខិតបញ្ជាក់ផ្ទះជួលបន្ទប់ស្នាក់នៅ នៅយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលសង្កាត់ក្នុងរាជធានីភ្នំពេញ
នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងស្តីពីការផ្តល់សេវាលិខិតបញ្ជាក់កិច្ចសន្យាជួលអចលនវត្ថុ និងលិខិតបញ្ជាក់ផ្ទះជួលបន្ទប់ស្នាក់នៅ នៅយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលសង្កាត់ក្នុងរាជធានីភ្នំពេញ។
សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញមេត្តាជ្រាបថាដើម្បីចូលរួមចំណែកពង្រឹងការផ្តល់សេវារដ្ឋបាល ប្រកបដោយគុណភាព ប្រសិទ្ធភាព គណនេយ្យភាព តម្លាភាព ឆាប់រហ័ស និងកាន់តែកៀកជិតប្រជាពលរដ្ឋ និងធុរជន សំដៅឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅមូលដ្ឋានលើគ្រប់វិស័យកន្លងមករដ្ឋបាលរាជធានីភ្នំពេញរដ្ឋបាលខណ្ឌទាំង១៤ និងរដ្ឋបាលសង្កាត់ទាំង១០៥បានផ្តល់សេវារដ្ឋបាលជាច្រើនប្រភេទតាមយន្តការច្រកចេញចូលតែមួយនៅតាមកម្រិតរដ្ឋបាលនីមួយៗក្នុងនោះក៏មានការផ្តល់សេវាលិខិតបញ្ជាក់កិច្ចសន្យាជួលដី/ផ្ទះ/តូប/យានជំនិះ និង លិខិតបញ្ជាក់ផ្ទះជួលបន្ទប់ស្នាក់នៅផងដែរនៅសាលាសង្កាត់ ប៉ុន្តែមានបងប្អូនប្រជាពលរដ្ឋមួយចំនួនតូចនៅពុំទាន់បានដឹងជ្រួតជ្រាបទូលំទូលាយអំពីការផ្តល់សេវាលិខិតបញ្ជាក់ប្រភេទនេះនៅឡើយទេ។
រដ្ឋបាលរាជធានីភ្នំពេញ
