សេចក្តី​ជូន​ព័ត៌មាន​ស្តី​ពី​ការ​បញ្ជូន​ត្រឡប់​មក​វិញ​នូវ​វត្ថុ​បុរាណ​ខ្មែរ​ចំនួន​ពីរ​បន្ថែម​ទៀត​ ពី​សារមន្ទីរ​សិល្បៈ​មេត្រី​ប៉ូ​លី​តាន​ នៅ​ទីក្រុង​ញូ​វ​យ៉​ក​ សហរដ្ឋអាមេរិក​

នៅ​ថ្ងៃ​ទី​១០​ ខែមិថុនា​ ឆ្នាំ​២០២៦​ ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ បាន​ចេញ​សេចក្តី​ជូន​ព័ត៌មាន​ស្តី​ពី​ការ​បញ្ជូន​ត្រឡប់​មក​វិញ​នូវ​វត្ថុ​បុរាណ​ខ្មែរ​ចំនួន​ពីរ​បន្ថែម​ទៀត​ ពី​សារមន្ទីរ​សិល្បៈ​មេត្រី​ប៉ូ​លី​តាន​ នៅ​ទីក្រុង​ញូ​វ​យ៉​ក​ សហរដ្ឋអាមេរិក​។​

​សូម​ជម្រាប​ជូន​សាធារណជន​ជ្រាប​ថា​ វត្ថុ​បុរាណ​ខ្មែរ​ចំនួន​ពីរ​ បន្ថែម​ទៀត​ ពី​សារមន្ទីរ​សិល្បៈ​មេត្រី​ប៉ូ​លី​តាន​ (Metropolitan​ Museum​ of​ Art)​ នៅ​ទីក្រុង​ញូ​វ​យ៉​ក​ សហរដ្ឋអាមេរិក​ នឹង​ត្រូវ​បញ្ជូន​ត្រឡប់​មក​កម្ពុជា​វិញ​ បន្ទាប់​ពី​ការិយាល័យ​រដ្ឋ​អាជ្ញា​សហរដ្ឋអាមេរិក​ប្រចាំ​សង្កាត់​ម៉ា​ន​ហា​តាន​ (Manhattan​ District​ Attorney)​ បាន​រឹបអូស​ពី​សារមន្ទីរ​សិល្បៈ​មេត្រូ​ប៉ូ​លី​តាន​។​ ពិធី​ប្រគល់​-​ទទួល​ជា​ផ្លូវការ​នូវ​វត្ថុ​បុរាណ​ទាំង​ពីរ​នេះ​ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ការិយាល័យ​រដ្ឋ​អាជ្ញា​ប្រចាំ​សង្កាត់​ម៉ា​ន់​ហា​តាន​ ទីក្រុង​ញូ​វ​យ៉​ក​ នៅ​ថ្ងៃ​ទី​១០​ ខែមិថុនា​ ឆ្នាំ​២០២៦​។​ សូម​ជម្រាប​ថា​ កាលពី​ខែធ្នូ​ ឆ្នាំ​២០២៣​ សារមន្ទីរ​សិល្បៈ​មេត្រូ​ប៉ូ​លី​តាន​ បាន​ប្រគល់​វត្ថុ​បុរាណ​ខ្មែរ​ចំនួន​១៤​រូប​ ជូន​មក​ កម្ពុជា​វិញ​ បន្ទាប់​ពី​មានការ​ចរចា​ជា​ច្រើន​ឆ្នាំ​មក​។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

ទាញយក៖ pdf