សេចក្ដីប្រកាសព័ត៌មានស្តីពីការផ្អាកជាបណ្ដោះអាសន្ននូវជើងហោះហើរពីប្រទេសហ្វីលីពីនមួយរយៈចាប់ពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០
ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩បានចេញសេចក្ដីប្រកាសព័ត៌មានមួយស្តីពីការផ្អាកជាបណ្ដោះអាសន្ននូវជើងហោះហើរពីប្រទេសហ្វីលីពីន មួយរយៈចាប់ពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០តទៅ។ ការសម្រេចនេះគឺ រួមចំណែកដល់ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយដោយឃើញថា អត្រាអ្នកផ្ទុកវីរុសកូវីដ-១៩នៅប្រទេសហ្វីលីពីនហក់ឡើងយ៉ាងគំហុក ដែលធ្វើឲ្យប្រទេសនេះមានអត្រាអ្នកផ្ទុកវីរុសកូវីដ-១៩ខ្ពស់ជាងគេបំផុតនៅក្នុងបណ្ដា ប្រទេសសមាជិកអាស៊ាន។
គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩