សេចក្តីជូនដំណឹង​ ស្តី​ពី​ការ​បញ្ឈប់​ឲ្យ​ដំណើរការ​ប្រព័ន្ធ​គ្រប់គ្រង​ការ​បង្វិល​សង​អាករ​លើ​តម្លៃបន្ថែម​ (E-VAT​ Refund​ System)​ ដោយ​ជំនួស​មក​វិញ​ នូវ​ប្រព័ន្ធ​គ្រប់គ្រង​ការ​ដាក់​លិខិត​ប្រកាស​ពន្ធ​តាម​អន​ឡាញ​ (E-Filing​ System)

​នៅ​ថ្ងៃ​ទី​ ០៧​ ខែធ្នូ​ ឆ្នាំ​២០២០​ អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ស្តី​ពី​ការ​បញ្ឈប់​ឲ្យ​ដំណើរការ​ប្រព័ន្ធ​គ្រប់គ្រង​ការ​បង្វិល​សង​អាករ​លើ​តម្លៃបន្ថែម​ (E-VAT​ Refund​ System)​ ដោយ​ជំនួស​មក​វិញ​ នូវ​ប្រព័ន្ធ​គ្រប់គ្រង​ការ​ដាក់​លិខិត​ប្រកាស​ពន្ធ​តាម​អន​ឡាញ​ (E-Filing​ System)​។​ អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ជម្រាប​ជូនដំណឹង​ដល់​ក្រុមហ៊ុន​ និង​សហគ្រាស​ទាំងអស់​ថា​កន្លង​មក​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​គ្រប់គ្រង​ការ​បង្វិល​សង​អាករ​លើ​តម្លៃបន្ថែម​ (E-VAT​ Refund​ System)​ តាម​រយៈ​សេចក្ដីណែនាំ​លេខ​ ០០១​ សហ​វ​ ចុះ​ថ្ងៃ​ទី​ ០៩​ ខែមករា​ឆ្នាំ​ ២០១៩​។​ ក្រោយមក​ តាម​រយៈ​សេចក្ដីណែនាំ​លេខ​ ០០៣​ សហ​វ​ ចុះ​ថ្ងៃ​ទី​ ២៧​ ខែ​កុ​ម្ភះ​ឆ្នាំ​ ២០២០​ បាន​ផ្តល់​ជម្រើស​ជំរើស​ដល់​អ្នក​ជាប់ពន្ធ​លើ​ការ​ប្រើប្រាស់​ប្រព័ន្ធ​មួយ​ក្នុង​ចំណោម​ប្រព័ន្ធ​ទាំង​ពីរ​ ដើម្បី​បំពេញ​កាតព្វកិច្ច​ដាក់​លិខិត​ប្រកាស​ពន្ធ​។​

អគ្គនាយកដ្ឋាន​ពន្ធដារ

ទាញយក៖ pdf