សេចក្តីជូនដំណឹង៖ ការអនុម័តដាក់ឱ្យប្រើប្រាស់ប្រកាសស្តីពីការផ្ដល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មទ្រព្យឌីជីថល
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និយ័តករមូលបត្រកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពី ការអនុម័តដាក់ឱ្យប្រើប្រាស់ប្រកាសស្តីពីការផ្ដល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មទ្រព្យឌីជីថល។
បុគ្គលដែលទទួលបានជោគជ័យក្នុងការសាកល្បងបច្ចេកវិទ្យាព័ត៌មាន គំរូអាជីវកម្ម ផលិតផល ឬសេវាកម្មដែលពាក់ព័ន្ធនឹងទ្រព្យឌីជីថលក្នុងបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យមូលបត្រ អាចដាក់ពាក្យស្នើសុំអាជ្ញាបណ្ណធ្វើអាជីវកម្មទ្រព្យឌីជីថលមក ន.ម.ក. ស្របតាមប្រកាសនេះ។
និយ័តករមូលបត្រកម្ពុជា
