ការ​ហាមឃាត់​អ្នកដំណើរ​ពី​ប្រទេស​ចំនួន​១០​ នៅ​ទ្វីបអាហ្វ្រិក​ ឬ​មាន​ប្រវត្តិ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ទាំង​១០​ នៅ​ក្នុងអំឡុងពេល​ ៣​ស​ប្តា​ហ៍​មុន​ចូល​មក​ប្រទេស​កម្ពុជា​

នៅ​ថ្ងៃ​ទី​ ២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​ ក្រសួងសុខាភិបាល​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​ការ​ហាមឃាត់​អ្នកដំណើរ​ពី​ប្រទេស​ចំនួន​១០​ នៅ​ទ្វីបអាហ្វ្រិក​ ឬ​មាន​ប្រវត្តិ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ទាំង​១០​ នៅ​ក្នុងអំឡុងពេល​ ៣​ស​ប្តា​ហ៍​មុន​ចូល​មក​ប្រទេស​កម្ពុជា​។​

​ព្រះរាជាណាចក្រ​កម្ពុជា​សម្រេច​ហាមឃាត់​អ្នកដំណើរ​ ឬ​អ្នក​ដែល​បាន​ឆ្លងកាត់​ប្រទេស​ចំនួន​ ១០​ នៅ​ទ្វីបអាហ្វ្រិក​ ឬ​មាន​ប្រវត្តិ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ទាំង​ ១០​ ក្នុង​កំឡុង​ពេល​ ៣​ ស​ប្តា​ហ៍​មុន​ចូល​មក​ប្រទេស​កម្ពុជា​ ធ្វើ​ដំណើរ​ចូល​ប្រទេស​កម្ពុជា​ ទាំង​តាម​ផ្លូវអាកាស​ ទាំង​តាម​ផ្លូវគោក​មួយ​រយៈ​សិន​ រហូត​ដល់​មានការ​ជូនដំណឹង​ជា​ថ្មី​ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​ចូល​កម្ពុជា​នូវ​មេរោគ​កូ​វី​ដ​-១៩​ ប្រភេទ​អូ​មី​ក្រុង​ (Omicron)​។​

ក្រសួងសុខាភិបាល

ទាញយក៖ pdf